ការបង្រៀនកូនឲ្យញ៉ាំអាហារផ្តល់សុខភាពអាចជារឿងពិបាក។ ប៉ុន្តែអ្នកពិតជាមិនចង់ឲ្យពួកគេយល់ដឹងរឿងពិតច្រើនជាងលើកទឹកចិត្តឲ្យគេធ្វើវាឡើយ។ ប៉ុន្តែការរងចាំយូរពពេកអាចធ្វើឲ្យពួកគេមានទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាពបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្មេងៗត្រូវការដឹងថា អាហារនីមួយៗដែលពួកគេញ៉ាំមានឥទ្ធិពលចំពោះគេ។ ប៉ុន្តែដើម្បីឲ្យកូនញ៉ាំអាហារកាន់តែផ្តល់សុខភាព យកល្អគួរតែបង្រៀនកូនតាមវិធីទាំងនេះ
មិនមែនជាក្បួន តែជាទម្លាប់
ចូរប្រាកដថា អាហារផ្តល់សុខភាពមានជារៀងរាល់ពេលលើតុអាហារ ហើយក៏ត្រូវឲ្យមនុស្សគ្រប់គ្នាចូលរួមញ៉ាំអាហារទាំងអស់នោះដែរ។ ចូរនាំកូនទៅផ្សារជាមួយគ្នាដើម្បីបង្ហាញគេអំពីបន្លែនិងផ្លែឈើស្រស់ៗជាជម្រើសសម្រាប់ទទួលទានជាងគេ។
បង្ហាញគេនូវអ្វីដែលជាការញ៉ាំត្រឹមត្រូវ
ចូរពន្យាល់ថា ចាក់ពាក់កណ្តាលគួរតែមានបន្លែផ្លែឈើដែលមានជីវជាតិ ព្រោះវានឹងជួយឲ្យពួកគេធំធាត់កាន់តែល្អ។ ចំណែកពាក់កណ្តាលទៀតជាគ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនសុទ្ធដែលធ្វើឲ្យពួកគេមានកម្លាំង រាំ និងលេង។ នៅពេលអញនកចម្អិន ឬទៅផ្សារទិញម្ហូប ចូរបង្ហាញពួកគេនូវឧទាហរណ៍ខុសៗគ្នានៃក្រុមអាហារសំខាន់ៗផង។
ចៀសវាងការហៅអាហារណាមួយជាអាហារអាក្រក់ ឬល្អ
ក្មេងគួរតែរៀនយល់ថា អាហារទាំងអស់គឺអាចញ៉ាំបាន។ ឪពុកម្តាយគួរតែបង្រៀនកូនឲ្យប្រើពាក្យថា អាហារគួរតែញ៉ាំច្រើន និងញ៉ាំតិច។ អាហារមានជីវជាតិតិចបំផុតដូចជា ដំឡូងចៀន មិនត្រូវញ៉ាំច្រើនទេ តែក្មេងគួរតែឈប់ និងគិតឡើងវិញមុនពេលញ៉ាំអាហារបែបនេះ។
កាត់បន្ថយការញ៉ាំផ្អែម
ចូរពន្យល់ក្មេងធំៗថា ខណៈពេលដែលស្ករគ្រាប់ និងនំផ្អែមមានរសជាតិឆ្ងាញ់ក៏ដោយ តែជាតិផ្អែមអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាងផលល្អ។ បន្ទាប់មក ចូរផ្តល់ជាផ្លែឈើស្រស់ៗជាបង្អែមសម្រាប់ពួកគេពីរទៅបីដងក្នុងមួយសប្តាហ៍ដើម្បីបង្គ្រប់ការឃ្លានរបស់ផ្អែមសម្រាប់ពួកគេបាន។
ធ្វើខ្លួនជាគម្រូដ៏ល្អ
បើសិនជាអ្នកចេះតែជំរុញឲ្យកូនញ៉ាំប្រូខូលី តែអ្នកមិនញ៉ាំខ្លួនឯងសោះ កូនប្រហែលជាត្រូវគិតអំពីអាហារនោះឡើងវិញហើយ។ ដូច្នេះចូរធ្វើខ្លួនជាគម្រូល្អសម្រាប់កូនសិន ទើបកូនអាចមានទម្លាប់ញ៉ាំអាហារល្អដូចអ្នកបង្រៀនបាន។
ញ៉ាំអាហារពេលយប់ជាគ្រួសារ
ក្មេងដែលញ៉ាំអាហារជាមួយគ្រួសារទំនងជាចង់ញ៉ាំផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិផ្តល់សុខភាពណាស់។ អ្នកមិនចាំបាច់បង្រៀនគេអំពីជីវជាតិខណៈពេលកំពុងតែញ៉ាំឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តែចូរបង្កើតការញ៉ាំអាហារជាមួយគ្នាឲ្យមានលក្ខណៈសប្បាយរីករាយវិញ។ អ្នកអាចចាក់ចម្រៀងខ្លះៗបន្ថែមទៀតក៏បានដែរ៕