ការញ៉ាំគ្រឿងស្រវឹងត្រូវបានគេធ្វើយូរណាមកហើយ ហើយវាក៏ត្រូវបានគេចាត់ទុកថាជាវិធីបំបាត់ស្រ្តេស ជួយឲ្យមានអារម្មណ៍ផ្លូវភេទ និងជួយឲ្យទឹកកករលាយផងដែរ។ ប៉ុន្តែតើគ្រឿងស្រវឹងអាចប៉ះពាល់ដល់ផ្លូវភេទ និងរំខានដល់ការឡើងរឹងរបស់លិង្គដូចម្តេចទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើវាជំរុញ ឬបង្ការកុំឲ្យមានចំណង់ផ្លូវភេទដែរទេ។ ចម្លើយនោះគឺមានទាំងពីរ។
ការញ៉ាំគ្រឿងស្រវឹងមួយកែវពីរអាចបំបាត់ស្រ្តេស និងថប់អារម្មណ៍ ហើយអាចធ្វើឲ្យការសន្ទនាកាន់តែមានភាពងាយស្រួលថែមទៀត។ ករណីបែបនេះវាអាចជំរុញដល់ចំណង់ផ្លូវភេទ និងលើកទឹកចិត្តបាន ដោយសារតែអាចបំបាត់ស្រ្តេស តែអាចឲ្យចំណង់ផ្លូវភេទធ្វើការ។ ដោយសារតែគ្រឿងស្រវឹងអាចធ្វើឲ្យអ្នកនិយាយច្រើន ដូច្នេះអ្នកអាចនឹងនិយាយរឿងច្រើនដែលអ្នកមិនដឹងខ្លួនផង។
ប៉ុន្តែគ្រឿងស្រវឹងក៏ជាសារធាតុបង្កជាការបាក់ទឹកចិត្ត និងធ្វើឲ្យងងុយគេងដដូចថ្នាំស្ពឹកដែរ។ វាអាចធ្វើឲ្យស្ពឹកគ្រប់កន្លែង។ មុនពេលបង្កើតបាននូវថ្នាំស្ពឹកពិតប្រាកដដំបូងគេក្នុងឆ្នាំ ១៨៤៦ ក្នុងមន្ទីរពេទ្យ Massachusetts General Hospital គ្រូពេទ្យវះកាត់មានទម្លាប់ពឹងផ្អែកទៅលើគ្រឿងស្រវឹងដើម្បីអាចធ្វើការវះកាត់បាន។ ការញ៉ាំគ្រឿងស្រវឹងគ្រប់គ្រាន់ អាចធ្វើឲ្យស្ពឹក ដល់លិង្គ ដែលរឿងនេះពិតជាធ្វើឲ្យបុរសពិបាករក្សាភាពរឹងរបស់លិង្គខ្លាំងណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ អ្នកក៏កាន់តែពិបាកឈានដល់ចំណុចកំពូលក្នុងពេលរួមភេទទៀតផង៕