ស្រ្តីភាគច្រើនតែងជួបបញ្ហាមករដូវច្រើនៗនិងឈឺពោះបែបរមួលនៅពេលមករដូវម្តងៗ។ ប៉ុន្តែរឿងនេះមិនកើតឡើងញឹកញាប់ឡើយ។ បើសិនជាមានបញ្ហានេះមែន លំហូរឈាមរដូវនឹងមានច្រើនខ្លាំងដែលនឹងត្រូវការផ្លាស់ប្តូរសម្លីអនាម័យជារៀងរាល់ម៉ោងយ៉ាងហោចណាស់មួយថ្ងៃពេញ ហើយអ្នកក៏នឹងមានការឈឺពោះបែបរមួលខ្លាំងក្លា រហូតដល់មិនអាចធ្វើការងារធម្មតាបានទៀងផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានហេតុផលច្រើនណាស់ដែលធ្វើឲ្យស្រ្តីមួយចំនួនមករដូវច្រើនៗដូចជា៖
បញ្ហាអ័រម៉ូន
ជារៀងរាល់ខែ ភ្នាស់ខាងក្នុងរបស់ស្បូននឹងត្រូវជ្រុះចេញមកខាងក្រៅជាឈាមរដូវ។ បើសិនជាអ័រម៉ូនមិនមានតុល្យភាពទេ រាងកាយអាចនឹងបង្កើតភ្នាស់នេះកាន់តែក្រាស ហើយបង្កជាការធ្លាក់ឈាមខ្លាំងបាន។ បើសិនជាអ្នកមិនទាន់ដល់ពេលជ្រុះអូវុលទេ រឿងនេះអាចទាក់ទងនឹងតុល្យភាពអ័រម៉ូនផងដែរ។
ការលូតលាស់អ្វីមួយក្នុងស្បូន
ដុំសាច់ប្រភេទ Polyps គឺជាសាច់ដែលកើតមានក្នុងស្បូន។ ដុំសាច់ក្នុងស្បូនក៏អាចជាដដើមហេតុនាំឲ្យរដូវមកច្រើនៗ ឬធ្វើឲ្យវាកើតឡើងយូរជាងធម្មតាដែរ។
កងដាក់ក្នុងស្បូន
ស្រ្តីភាគច្រើនប្រើប្រាស់វិធីពន្យាកំណើតដោយការដាក់កងក្នុងស្បូន។ បើសិនជាកងនោះមិនមានអ័រម៉ូនទេ វាអាចធ្វើឲ្យរដូវធ្លាក់មកច្រើនជាងធម្មតាដែរ។
បញ្ហាដែលទាក់ទងនឹងការមានផ្ទៃពោះ
ករណីកម្រនោះគឺថា ក្រោយពីមេជីវិតញី និងឈ្មោលជួបគ្នាហើយ ការលូតលាស់ជាកោសិកាកូនមានការកាច់សម្បុកក្រៅស្បូនវិញ។ ករណីបែបនេះហៅថាកូនក្រៅស្បូន។ វាមិនអាចជាការមានផ្ទៃពោះឡើយ ហើយក៏ជាបញ្ហាសុខភាពធ្ងន់ធ្ងរដែរដូចជា ធ្លាក់ឈាមច្រើនៗ ដែលអ្នគអាចនឹងច្រឡំថាជាឈាមរដូវ។ ការរលូតកូនក៏អាចបង្កជាការធ្លាក់ឈាមរដូវច្រើនៗផងដែរ។
ជំងឺមហារីកមួយចំនួន
វាគឺជាករណីកម្រ តែជំងឺមហារីកនៅស្បូន មាត់ស្បូន ឬក្រពេញអូវ៉ែអាចបង្កជាករធ្លាក់ឈាមច្រើនៗលើស្រ្តីមួយចំនួនដែរ។
បញ្ហាសុខភាពមួយចំនួន
ស្រ្តីដែលមានបញ្ហាធ្លាក់ឈាមច្រើនៗអាចដោយសារតែជំងឺដូចខាងក្រោមនេះ
- ជំងឺអង់ដូម៉ែត្រ
- បញ្ហាក្រពេញទីរ៉ូអ៊ីត
- ជំងឺរលាកក្នុងអាងត្រគាក
- ជំងឺតម្រងនោម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺថ្លើម៕