ការកាត់ក្រចកម្រាមដៃ ឬម្រាមជើងរាល់ថ្ងៃអាចធ្វើឲ្យវាមើលទៅស្អាតល្អមែន តែបញ្ហានោះគឺអាចបង្កជាជំងឺក្រចកធ្ងន់ធ្ងរបាន។ នេះបើយោងទៅតាមអ្នកជំនាញខាងរូបវិទ្យានៅឯសាកលវិទ្យាល័យ Nottingham ក្នុងប្រទេសអង់គ្លេស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពួកគេបានបង្កើតការសម្គាល់មួយទាក់ទងនឹងច្បាស់រូបវិទ្យានៃការលូតលាស់ក្រចក ហើយបានប្រើប្រាស់វាដើដម្បីរកមើលមូលហេតុនៃបញ្ហាក្រចកដូចជា ក្រចកកើតត្រចៀកក្រាញ់ ក្រចករាងដូចស្លាបព្រា និងក្រចករួចកោង។ យ៉ាងណាមិញខាងក្រោមនេះគឺជាផលវិបាកនៃការកាត់ក្រចកច្រើនពេក
មានសម្ពាធក្នុងក្រចក
យោងទៅតាមការស្រាវជ្រាវដែលចុះផ្សាយក្នុងសារព័ត៌មាន Physical Biology បានឲ្យដឹងថា ការកាត់ក្រចកមិនបានសល្អជាទៀងទាត់អាចបង្កជាការដាក់សម្ពាធដល់ក្រចកបាន។ បើសិនជារឿងនេះកើតឡើងយូរៗទៅ វាអាចធ្វើឲ្យផ្លាស់ប្តូររូបរាងរបស់ក្រចកទៅជាកោងខុសធម្មតាបាន។
ក្រចកលូតលាស់មិនស្មើគ្នា
អ្នកស្រាវជ្រាវបានបង្កើតនូវលក្ខណៈរូបរាងក្រចកដែលលូតលាស់ក្រោយពីមានការបញ្ចូលនូវលក្ខណៈកាត់ក្រចកដែលបង្ខំឲ្យក្រចកដុះ និងការបណ្តុះក្រចក។ នៅពេលការបង្ខំឲ្យក្រចកដុះធ្វើឲ្យមានអតុល្យភាព ឬក្រចកលូតលាស់លឿនពេក ឬយឺតពេក សម្ពាធនឹងកើតឡើងលើក្រចកទាំងមូល ដែលជាហេតុធ្វើឲ្យផ្លាស់ប្តូររូបរាងក្រចកបាន។ ថ្វីបើការប្រែប្រួលក្នុងសម្ពាធរាងកាយអាចកើតឡើងដោយសារតែភាពចាស់ទៅតាមអាយុ ឬការប្រែប្រួលលើការរំលាយអាហារក៏ដោយ តែតុល្យផាពនេះបង្ហាញថា ការកាត់ក្រចកមិនដៃ និងជើងមិនបានល្អអាចធ្វើឲ្យស្រ្តេសដល់ក្រចកកាន់តែខ្លាំងបាន។
ក្រចកជើងចេញត្រចៀកក្រាញ់
កាលណាមានសម្ពាធទៅលើក្រចកកាន់តែខ្លាំង និងគេមរបស់វាស្តើងទៀតនោះ អាចជាមូលហេតុមួយនាំឲ្យក្រចកចេញជាត្រចៀកក្រាញ់ ហើយក៏កើតឡើងភាគច្រើនតែលើក្រចកមេជើងដែរ។ អ្នកស្រាវជ្រាវក៏បានណែនាំថា ក្រចកជើងដែលរាងកោង រាងដូចស្លាបព្រា និងកើតត្រចៀកក្រាញ់គឺទាក់ទងនឹងជំងឺ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការកាត់ក្រចកគឺជារឿងសំខាន់ ហើយគួរតែធ្វើឡើងដោយប្រុងប្រយ័ត្ន៕