ផ្លែត្របែកសម្បូរទៅដោយជីវជាតិ និងសារធាតុរុក្ខជាតិជាច្រើនដែលអាចជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ ហើយក៏ប្រហែលជាជួយបង្ការផលវិបាកទាក់ទងនឹងការមានផ្ទៃពោះថែមទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការញ៉ាំផ្លែត្របែកក្នុងពេលមានផ្ទៃពោះ៖
សម្បូរជីវជាតិ
ដើម្បីទ្រទ្រង់ដល់ការលូតលាស់ទារកក្នុងផ្ទៃប្រកបដោយសុខភាពល្អ ស្រ្តីមានផ្ទៃពោះត្រូវការប្រូតេអ៊ីន វីតាមីន C, Folate និងជីវជាតិផ្សេងៗជាច្រើនទៀត។ អ្វីដលពិសេសនោះគឺថា វីតាមីន C សំខាន់សម្រាប់ការលូតលាស់ពេញលេញរបស់ទារក។ វាក៏ជួយបង្កើនការបឺតស្រូបជាតិដែក ដែលស្រ្តីមានផ្ទៃពោះត្រូវការកាន់តែច្រើនផងដែរ។
បំបាត់បញ្ហារំលាយអាហារ
ការស្រាវជ្រាវបានឲ្យដឹងថា ផ្លែត្របែកប្រហែលជាអាចបំបាត់បញ្ហារំលាយអាហារបានដូចជា ច្រាលអាស៊ីតក្រពះ រាករូស និងទល់លាមកដែលជារឿងកើតមានជាញឹកញាប់ក្នុងពេលមានផ្ទៃពោះ។ ផ្លែត្របែកក៏ជាប្រភពដ៏ឆ្លាតវៃនៃជាតិសរសៃផងដែរ។ ការញ៉ាំជាតិសរសៃគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះអាចជួយបង្ការការទល់លាមកបាន។
ប្រហែលបន្ថយការប្រឈមនឹងការលើសសម្ពាធឈាម
ស្រ្តីមានផ្ទៃពោះខ្លះធ្លាប់មានជំងឺត្រៀមក្រឡាភ្លើង ដែលជាផលវិបាកមួយសម្គាល់ដឹងតាមរយៈការលើសសម្ពាធឈាម និងការខូចខាតតម្រងនោម ឬថ្លើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្លែត្របែកប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺនេះបាន ដោយសារតែ សារធាតុក្នុងស្លឹករបស់វាអាចទប់ស្កាត់អង់ហ្ស៊ីមដែលនាំឲ្យលើសសម្ពាថឈាមបាន៕