ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានប៊ីចេង ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថាគ្រឿងផ្សំបន្ថែមរសជាតិមួយនេះអាចជះផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការទទួលទានប៊ីចេងមិនល្អយ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលអវិជ្ជមាននៃប៊ីចេងចំពោះសុខភាព ៖

១. ឈឺក្បាលប្រកាំង

ប៊ីចេង គឺជាសារធាតុបន្ថែមដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ។ ទោះជាយ៉ាងណាគ្រឿងផ្សំបន្ថែមរសជាតិនេះអាចបង្កអាការៈឈឺក្បាលប្រកាំងគួរឱ្យកត់សម្គាល់។ យោងតាមអ្នកជំនាញជាច្រើនបានអោយដឹងថា ប្រហែលពី ១០ ទៅ ១៥ ភាគរយនៃអ្នកដែលឈឺក្បាលប្រកាំងនឹងមានស្ថានភាព ឬអាការៈកាន់តែធ្ងន់ធ្ងរក្រោយពីទទួលទានអ្វីដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង។ នោះក៏ព្រោះតែសារធាតុនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាលនិងសសៃប្រសាទ។

២. អត្រានៃចង្វាក់បេះដូងកើនឡើង

អ្នកដែលមានប្រតិកម្មជាមួយប៊ីចេងអាចនឹងជួបប្រទះអាការៈញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ភ្លាមៗក្រោយទទួលទានអាហារមានផ្ទុកសារធាតុនេះ។ ក្រៅពីបង្កអាការៈញ័រទ្រូង ការទទួលទានប៊ីចេងច្រើនក៏បង្កបញ្ហាបែកញើសហួសប្រមាណ ស្ពឹកតឹងផ្ទៃមុខ ក្ដៅភាយៗ ចង្អោរចង់ក្អួត និងអស់កម្លាំងផងដែរ។

៣. ឈឺសន្លាក់

ការទទួលទានប៊ីចេងមិនត្រឹមតែធ្វើឱ្យឈឺសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះថែមទាំងរឹងសន្លាក់ទៀតផង។

៤. ចង្អោរចង់ក្អួត ឬក្អួតតែម្ដង

ការទទួលទានប៊ីចេងក៏អាចនាំមកនូវអាការៈមិនស្រួលចំពោះប្រព័ន្ធរំលាយអាហារមួយចំនួនទៀតរួមមានចង្អោរចង់ក្អួត ឬក្អួតតែម្ដង ហើមពោះ រាគ ឈឺរមួលក្នុងពោះ និងទល់លាមក។

៥. ភាពខ្លីនៃដង្ហើម

អាការៈនៃជំងឺហឺតនិងបញ្ហាពិបាកដកដង្ហើមក៏អាចរើឡើងដោយសារតែការទទួលទានប៊ីចេងផងដែរ៕