នៅពេលដែលអ្នកចេញទៅញ៉ាំអាហារនៅខាងក្រៅម្តងៗ អ្នកតែងតែញ៉ាំភេសជ្ជៈក្រោយអាហារជានិច្ច ប៉ុន្តែតើអ្នកដឹងទេថាមានភេសជ្ជៈមួយប្រភេទដែលអ្នកមិនអាចញ៉ាំបានឡើយ ប្រសិនជាអ្នកចង់រស់បានយូរ ព្រោះក្រោយពេលដែលអ្នកញ៉ាំយូរទៅ វានឹងអាចធ្វើឲ្យអ្នកមានជំងឺបេះដូងជាមិនខាន។ តើវាជាភេសជ្ជៈអ្វីទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅក្រោយបាយ មនុស្សភាគច្រើនចូលចិត្តញ៉ាំភេសជ្ជៈដែលត្រជាក់ណាស់ ព្រោះវាអាចធ្វើឲ្យគេមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែខណៈពេលនោះវាក៏អាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ដូចគ្នាដែរ ដោយសារតែនៅពេលដែលអ្នកញ៉ាំភេសជ្ជៈប្រភេទនេះក្រោយបាយ វានឹងធ្វើឲ្យអាហារដែលអ្នកទើបនឹងពិសាររួចកកជាដុំ ដែលមិនងាយរលាយឡើយ។ ម្យ៉ាងទៀតវានឹងធ្វើឲ្យក្រពះអ្នក និងពោះវៀនអ្នកដំណើរការយឺត ហើយវានឹងអាចបំលែងទៅជាអាស៊ីតក្រពះ យូរទៅនឹងអាចប្រែជាអាស៊ីតខ្លាញ់ ដែលអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីក នឹងបេះដូងយ៉ាងងាយបំផុត។ ដូចនេះក្រោយពេលបាយ អ្នកមិនគួរញ៉ាំភេសជ្ជៈដែលត្រជាក់នោះទេ អ្នកគួរតែញ៉ាំភេសជ្ជៈដែលក្តៅទើបល្អ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)