ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុរបស់នារីដែលអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ប្រសិនជាពរពោះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា អាយុដែលល្អបំផុតក្នុងការសម្រាលកូន គឺចន្លោះពី២៣ឆ្នាំដល់៣០ឆ្នាំ។ ចំពោះនារីដែលហួសអាយុ៣៥ឆ្នាំ គឺជាវ័យដែលមានគ្រោះថ្នាក់ប្រសិនជាអ្នកមានផ្ទៃពោះ។ បើអ្នកពរពោះហួសអាយុ៣៥ឆ្នាំ កូននឹងលូតលាស់មិនបានល្អឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយប្រឈមមុខនឹងគ្រោះថ្នាក់។ ប៉ុន្តែប្រសិនជាអ្នកនៅតែបន្តចង់មានកូន អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ។ អ្នកម្តាយគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយជានិច្ចក្នុងកំឡុងពេលមានផ្ទៃពោះ ព្រោះបើអារម្មណ៍អ្នកតែងចុះឡើងមិននឹងនរ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនខ្លាំងណាស់។ ជាពិសេស អ្នកគួរតែទៅពិនិត្យពោះឲ្យបានទៀងទាត់ ហើយត្រូវហាត់ប្រាណខ្លះ ទើបអាចជួយឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំ ហើយកូនក៏លូតលាស់បានល្អដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)