ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ជាអ្នកដែលចូលចិត្តបញ្ជារគេ ហើយក៏ចូលចិត្តអារម្មណ៍ដែលនៅខ្ពស់ជាងគេដែរ។ ជាហេតុដែលធ្វើឲ្យគេតែងខំប្រឹងក្នុងជីវិតជានិច្ច។ ដូចនេះ គេនឹងអាចអង្គុយលើកៅអីដែលមានឋានៈខ្ពស់បានជាមិនខានឡើយ។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង ជាបុគ្គលម្នាក់ដែលអាចផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកដទៃ ដោយធ្វើឲ្យគេស័ក្តិសមក្នុងការគ្រប់គ្រងអ្នកដទៃ។ ជាពិសេស ពេលដែលគេនៅជាមួយមនុស្សជាច្រើន គេជាបុគ្គលម្នាក់ដែលមើលទៅខ្ពស់ជាងគេតែម្តង។ ជាហេតុដែលធ្វើឲ្យគេអាចអង្គុយលើដំណែងខ្ពស់ក្នុងថ្ងៃណាមួយជាមិនខានឡើយ។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា ជាបុគ្គលដែលរាងមានអំណួតបន្តិច ប៉ុន្តែអំណួតមួយនេះគឺពឹងលើកម្លាំងរបស់គេ។ ជាពិសេស គេជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈ ដោយអាចទប់ទល់បានគ្រប់រឿង។ ជាហេតុដែលធ្វើឲ្យគេអាចឡើងដល់ដំណែលជាអ្នកគ្រប់គ្រងក្នុងថ្ងៃណាមួយបាន៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)