ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងថាមពលពេញលេញ ប៉ុន្តែនៅពេលរសៀលអាចនឹងមានអារម្មណ៍នឿយហត់ និងយល់ថាខ្លួនឯងត្រូវការញ៉ាំកាហ្វេដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាគឺជារឿងធម្មតាទេក្នុងការមានថាមពលខុសៗគ្នាពេញមួយថ្ងៃ ប៉ុន្តែការញ៉ាំអាហារបានត្រឹមត្រូវអាចជួយអ្នកចៀសផុតពីការអស់កម្លាំងក្រោយអាហារពេលថ្ងៃត្រង់បាន។ ខាងក្រោមនេះខ្ញុំសូមណែនាំអាហារមួយចំនួនដែលអាចជួយបង្កើនថាមពលក្រោយពេលឃ្លាននៅម៉ោង ៣រសៀលទៅបាន៖
ត្រីសាលម៉ុន
ត្រីសាលម៉ុនត្រូវបានគេស្គាល់ថា អាចជួយបញ្ចុះកូឡេស្តេរ៉ុល ដោយសារតែវាមានផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីខ្ពស់ ប៉ុន្តែវាគឺជាអាហារថ្ងៃត្រង់ដ៏ល្អមួយបើសិនជាអ្នកចង់បង្ការការអស់កម្លាំងនៅពេលរសៀលបាន។ ប្រូតេអ៊ីនដ៏ខ្ពស់របស់វាក៏នឹងអាចជួយឲ្យឆ្អែតបានយូរជាងមុនដែរ។ ត្រីសាលម៉ុនសម្បូរទៅដោយសារធាតុ Niacin វីតាមីន B6 និង Riboflavin ដែលសុទ្ធសឹងតែអាចបម្លែងទៅជាថាមពលបាន ខណៈពេលដែលប្រេងអូមេហ្គាបីជួយរំលាយខ្លាញ់ទៀត។
អង្ករសម្រូប
អង្ករសម្រូបគឺជាអាហារដ៏អស្ចារ្យមួយដែលអាចបញ្ចូលទៅក្នុងអាហារពេលថ្ងៃត្រង់បាន។ វាសម្បូរទៅដោយសារធាតុម៉ង់ហ្គាណេស ដែលជាជាតិរ៉ែមួយប្រភេទដែលអាចជួយបង្កើតថាមពលពីកាបូអ៊ីដ្រាត និងប្រូតេអ៊ីនដែលយើងញ៉ាំ ហើយបន្សល់ជាថាមពលក្នុងខ្លួនកាន់តែយូរ។
ដំឡូងជ្វា
ដំឡូងជ្វាគឺជាអាហារមួយផ្សេងទៀតដែលអាចផ្តល់ថាមពលនៅពេលរសៀលបាន ដោយសារតែវាមានវីតាមីន Bច្រើន។ ថាមពលចេញពីដំឡូងទាំងនេះនឹងត្រូវបញ្ចេញយឺតៗ មានន័យថា អ្នកនឹងលែងខ្សោយកម្លាំងនៅពេលរសៀលទៀត ហើយក៏មានអារម្មណ៍ល្អឡើងវិញដោយសារតែដំឡូងជ្វាងាយស្រួលរំលាយ។
គ្រាប់ផ្លែឈើ
គ្រាប់ស្វាចន្ទី និងផ្លែអាលម៉ុនគឺជាអាហារផ្តល់ថាមពលដ៏ល្អ ហើយក៏អាចប្រើប្រាស់ជាអាហារសម្រន់នៅពេលរសៀលបានយ៉ាងអស្ចារ្យដែរ។ គ្រាប់ផ្លែឈើបែបនេះសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលសំខាន់នៅពេលវាបំលែងស្ករទៅជាថាមពល ព្រមទាំងប្រូតេអ៊ីនដើម្បីបង្កើនថាមពលបន្ថែម។
យ៉ាអួ
ការញ៉ាំយ៉ាអួរមានជាតិប្រូបាយអូទិចបែបធម្មជាតិក្រោយអាហារថ្ងៃត្រង់រួច គឺជាមធ្យោបាយដ៏ងាយស្រួលមួយដើម្បីផ្តល់ថាមពលដល់ខ្លួនឯង ហើយក៏អាចបង្ការការអស់កម្លាំងនៅពេលល្ងាចដែរ។ កាបូអ៊ីដ្រាតកំផ្លេចដែលមានក្នុងយ៉ាអួនឹងផ្តល់ថាមពលកាន់តែលឿន ខណៈពេលដែលការផ្សំគ្នានៃឡាក់តូស និងប្រុតេអ៊ីននឹងបញ្ចេញថាមពលយឺតៗ តែធ្វើឲ្យមានកម្លាំងកាន់តែយូរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាអួរគឺជាប្រភពប្រូបាយអូទិចដ៏អស្ចារ្យមួយសម្រាប់ជំនួសបាក់តេរីល្អៗក្នុងពោះវៀនដែលអាចធ្វើឲ្យកាន់តែមានកម្លាំង និងស្រស់ស្រាយបានកាន់តែយូរ៕