ស្រ្តីមានផ្ទៃពោះភាគច្រើនមិនជ្រើសរើសការស្វែងយល់អំពីភេទរបស់កូនទេ ដោយចាំទាល់តែកើតទើបចង់ដឹង។ ប៉ុន្តែការចាញ់កូនពិតជាអាចប្រាប់ថាអ្នកមានកូនស្រីឬប្រុសដែរទេ? អ្នកប្រហែលជាយល់ដូចគ្នាថា ការឃ្លានអាហារប្រៃៗគឺជាសញ្ញាមួយថាអ្នកមានកូនប្រុសហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញមានជំនឿជាច្រើនដែលឆ្មបពីដើមៗនិយាយអំពីការទាយពីភេទរបស់កូនដែលមិនទាន់កើត ប៉ុន្តែជំនឿទាំងនោះគ្មានមួយណាមានការបញ្ជាក់ត្រឹមត្រូវតាមបែបវិទ្យាសាស្រ្តឡើយ។ តាមការសិក្សាក្នុងឆ្នាំ ២០១៦បានឲ្យដឹងថា វាប្រហែលជាមានការប្រែប្រួលខុសៗគ្នាជាច្រើនចំពោះរាងកាយស្រ្តីដែលទាក់ទងនឹងភេទរបស់ទារកក្នុងផ្ទៃ។
យោងទៅតាមការសិក្សាដែលចុះផ្សាយក្នុង Brain, Behaviour and Immunity បានឲ្យដឹងថា ភេទរបស់ទារកជាប់ទាក់ទងនឹងការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់ស្រ្តីមានផ្ទៃពោះ ហើយស្រ្តីដែលពរពោះកូនស្រីគឺមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំខ្ពស់ជាងស្រ្តីពរពោះជាកូនប្រុស។ គេបានណែនាំថា លទ្ធផលនៃការរលាកអាចដើរតួនាទីដ៏សំខាន់មួយចំពោះការចាញ់កូន ទោះបីជាការឃ្លានអាហារ និងការពន្យល់អំពីជំងឺមួយចំនួនក៏ប្រហែលជាធ្វើឲ្យកាន់តែធ្ងន់ធ្ងរលើស្រ្តីមានផ្ទៃពោះដែរ ជាពិសេសជំងឺហឺត ឬអាឡែហ្ស៊ីតែម្តង។ យោងទៅតាមអ្នកវិទ្យាសាស្រ្តដែលបានតាមដានស្រ្តីមានផ្ទៃពោះ ៨០នាក់ ក្នុងពេលមានផ្ទៃពោះ និងបានពិនិត្យនោះបានបញ្ជាក់ថា ស្រ្តីមានការផលិតសារធាតុសម្គាល់ប្រព័ន្ធភាពស៊ាំ (ការរលាក) ខុសៗគ្នាដោយផ្អែកទៅតាមភេទរបស់ទារកក្នុងផ្ទៃ។
ការរលាកក្នុងពេលមានផ្ទៃពោះ
ការរលាកគឺជាផ្នែកដ៏សមខាន់មួយនៃការឆ្លើយតបប្រព័ន្ធភាពស៊ាំតាមបែបធម្មជាតិដោយមានការចូលរួមលើការធ្វើឲ្យរបួសជា និងឆ្លើយតបនឹងជំងឺ។ ប៉ុន្តែដំណើរការណ៍របួសជាដ៏សំខាន់នេះអាចជារឿងមួយតានតឹងខ្លាំងដល់រាងកាយបើសិនជាវាកើតឡើងច្រើនពេក ហើយក៏ជំរុញឲ្យមានអាការៈទាក់ទងនឹងការឈឺដែរ ដូចជាការឈឺខ្លួន អស់កម្លាំង និងចង្អោជាដើម។ អ្នកវីទ្យាសាស្រ្តនិយាយថា ការស្រាវជ្រាវអាចបញ្ជាក់ថាហេតុអ្វីបានជាស្រ្តីងាយនឹងមានអាការៈនៃជំងឺក្នុងខ្លួនមួយចំនួនធ្ងន់ធ្ងរដូចជា ជំងឺហឺត នៅពេលពរពោះជាកូនស្រ្តី។ ភេទរបស់ទារកគឺជាកត្តាមួយដែលប្រហែលជាមានឥទ្ធិពលទៅលើរបៀបដែលរាងកាយស្រ្តីឆ្លើយតបនឹងភាពពិបាករបស់ប្រព័ន្ធភាពស៊ាំប្រចាំថ្ងៃ និងអាចនាំឲ្យមានការស្រាវជ្រាវទៅលើលក្ខណៈខុសៗគ្នាដែលប្រព័ន្ធភាពស៊ាំធ្វើការ។
ជឿឬមិនជឿ?
ខណៈពេលដែលការស្រាវជ្រាវទាំងនេះមិនទំណងជាអាចពន្យល់ថាហេតុអ្វីបានជាស្រ្តីខ្លះមានអារម្មណ៍ថា រាងកាយពួកគេមានប្រតិកម្មខុសៗគ្នានៅពេលពរពោះជាកូនស្រីឬប្រុស តែវាប្រហែលជាទាក់ទងនឹងផលវិបាកនៃការមានផ្ទៃពោះដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះក៏ត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតដែរ៕