ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ក្នុងខែខាងមុខនេះ ក្នុងផ្ទះរបស់អ្នកនឹងមានរឿងល្អកើតឡើងច្រើន។ ជាពិសេស អ្វីដែលអ្នកធ្វើពីមុន អ្នកនឹងអាចទទួលបានផលចូលមក។ ជាហេតុដែលធ្វើឲ្យអ្នកអាចគេងលើលុយតែម្តង។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា ក្នុងខែ៥មិនសូវរលូនសោះ ដោយមានបញ្ហាកើតឡើង។ ប៉ុន្តែក្នុងខែ៦ អ្នកនឹងអាចរកឃើញផ្លូវទ្រព្យ ដោយធ្វើឲ្យអ្នកដើរបានតែមួយជំហ៊ាន នឹងអាចឃើញលុយភ្លាម។ ជាហេតុដែលធ្វើឲ្យអ្នកអាចចំណេញបានយ៉ាងច្រើនតែម្តង។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត ក្នុងខែ៥ មានការប្រកួតប្រជែងច្រើន ប៉ុន្តែដល់ខែ៦ អ្នកនឹងអាចសម្រាកបានច្រើន ហើយទ្រព្យក៏ចូលមកច្រើនដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនលំបាកទៀតទេ៕