ទាំងបុរស និងស្រ្តីអាចមានការឈឺចាប់ក្នុងពោះ និងបណ្តាលមកពីមូលហេតុច្រើនណាស់ ប៉ុន្តែមានជំងឺជាច្រើនទៀតដែលកើតឡើងលើបុរសជាញឹកញ៉ាប់ ហើយខ្លះទៀតមានតែបុរសទេដែលកើត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាទូទៅ ការឈឺចាប់ក្នុងពោះខាងក្រោមមានន័យថា ការឈឺចាប់នោះស្ថិតនៅខាងក្រោមផ្សិត។ វាអាចកើតឡើងដោយសារតែសរីរាង្គណាមួយក្នុងតំបន់នេះធ្វើការខុសប្រក្រតី។ ការឈឺចាប់អាចស្ថិតថ្ងាស់ក្រោមផងដែរ។
ចៀសជាងការព្យាយាមកំណត់រោគវិនិច្ឆ័យដោយខ្លួនឯង បើសិនជាអ្នកមានអាការៈទាំងអស់ដូចខាងក្រោមនេះ ចូរទាក់ទងទៅគ្រូពេទ្យឲ្យបានលឿនតាមតែអាចធ្វើទៅបាន៖
- ឈឺចាប់ធ្ងន់ធ្ងរ
- ការឈឺចាប់ដែលចេះតែធ្ងន់ទៅៗ
- ក្តៅខ្លួន
- ឈាមក្នុងលាមក
- មិនអាចដើរបានដោយសារតែឈឺចាប់
- ក្អួតម្តងហើយម្តងទៀត ជាពិសេសក្អួតធ្លាក់ឈាម
- មានការប្រែប្រួលទម្លាប់នៃការបន្ទោបង់។
ការឈឺចាប់នៅជុំវិញផ្សិត
- ការរលាកខ្នែងពោះវៀន៖ ការរលាកខ្នែងពោះវៀនច្រើនតែមានអារម្មណ៍ឈឺចាប់នៅជុំវិញផ្សិត។ ការឈឺចាប់នេះអាចមានបាត់ៗ និងចាក់មកពោះផ្នែកខាងស្តាំខាងមុខបន្តិចម្តងៗ។វាមានអាការៈធ្ងន់ធ្ងរក្នុងរយៈពេល២៤ម៉ោង ហើយក៏ធ្ងន់ធ្ងរទៀតពេលធ្វើចលនា។ ករណីបែបនេះទាល់តែធ្វើការវះកាត់ខ្នែងពោះវៀននេះចេញទើបជាការព្យាបាល។
- ដំបៅក្រពះ៖ ការដំបៅក្រពះអាចឲ្យមានអារម្មណ៍ឈឺចាប់នៅចំកណ្តាលពោះ។ ការឈឺចាប់នេហច្រើនតែជាការឈឺបែបក្រហាយៗ។ ការចង្អោ ក្រពះមិនកិន ភឺ និងក្អួតគឺជាអាការៈដែលកើតឡើងជាញឹកញាប់។ ការក្អួតធ្លាក់ឈាមគឺជាអាការៈដែលគួរឲ្យបារម្ភជាងគេ។ និយាយដល់ការព្យាបាល វិញគឺត្រូវប្រើថ្នាំដើម្បីបញ្ឈប់ការផលិតអាស៊ីតក្រពះ និងបំបាត់ការឈឺចាប់។
ឈឺចាប់លើថ្ងាសក្រោម
- ឈឺប្លោកនោម៖ ជាទូទៅការឈឺចាប់របស់ជំងឺនេះគឺស្ថិតក្នុងផ្នែកកណ្តាលនិងក្រោមនៃពោះ។ ការឈឺចាប់មានលក្ខណៈរមួលៗ និងក្រហាយៗក្នុងពេល ឬក្រោយពេលនោមរួច ដែលរឿងនេះអាចបញ្ជាក់បានថាមានការបង្ករោគ។ កាលណាមានការបង្ករោគបែបនេះ អ្នកប្រហែលជាត្រូវការនោមជាញឹកញាប់ ឬអាចឃើញមានឈាមតាមទឹកនោមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រួសក្នុងប្លោកនោមអាចបង្កជាការឈឺចាប់ក្នុងតំបន់នេះដែរជាមួយនឹងការឈឺចាប់ដូចគេចាក់កាន់តែខ្លាំង និងពិបាកនោម។
- ឈឺពងស្វាស៖ វាគឺជាជំងឺដែលកើតឡើងជាញឹកញាប់លើមនុស្សប្រុសដែលមានការឈឺចាប់នៅចំហៀងខាងឆ្វេងនិងក្រោមនៃពោះ វាក៏អាចឈឺនៅចំកណ្តាលផងដែរ។ ការឈឺចាបើនេះអាចដោយសារតែការរលាក ឬការបង្ករោគដោយសារតែជំងឺកាមរោគ។ ការប៉ះទង្គិចនៅពងស្វាសក៏អាចធ្វើឲ្យឈឺចាប់ដល់ពោះផងដែរ៕