ជំងឺមហារីកពោះវៀនធំជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការបែបសាមញ្ញច្រើនណាស់ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជាការទទួលទានអាហារនិងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ៖

១. ការជក់បារី

ការជក់បារីបណ្ដាលឱ្យជាតិពុលគ្រោះថ្នាក់ជាច្រើនប្រភេទអាចជ្រាបចូលពេញប្រព័ន្ធរាងកាយបង្កើនហានិភ័យនៃជំងឹគួរឱ្យបារម្ភ រួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ។

២. ការទទួលទានគ្រឿងស្រវឹងច្រើនពេក

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនិងមិនលើសពី ១ កែវចំពោះនារី គឺល្អ។ ប៉ុន្តែបើទទួលទានច្រើនលើសនេះអ្នកប្រាកដជាអាចប្រឈមមុខជំងឺផ្សេងៗ រួមទាំងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

៣. របបអាហារមិនល្អ

របបអាហារមានផ្ទុកជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មទាប ប៉ុន្តែជាតិខ្លាញ់ ព្រមទាំងកូឡេស្តេរ៉ូលខ្ពស់អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំគួរឱ្យកត់សម្គាល់។ អ្នកគួរព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើនព្រោះវាជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្ម។

៤. មិនធ្វើលំ់ហាត់ប្រាណ

ការធ្វើមិនលំហាត់ប្រាណបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺមហារីកពោះវៀនធំ។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់និងចៀសវាងអង្គុយយូរៗរាប់ម៉ោងរាល់ថ្ងៃ។

៥. ភាពធាត់ជ្រុល

ភាពធាត់ជ្រុលក៏ជាកត្តាហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ នេះក៏ព្រោះតែអ្នកដែលធាត់ជ្រុលភាគច្រើនមានរបបអាហារមិនល្អនិងកង្វះការធ្វើលំហាត់ប្រាណ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង