ជាទូទៅបញ្ហាមុនកើតឡើងនៅពេលមានការផលិតជាតិប្រេង ឬខ្លាញ់ច្រើនហួសគួបផ្សំនឹងកោសិកាស្បែកងាប់ៗប្រមូលផ្ដុំស្ទះរន្ធញើស។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលបញ្ហានេះកើតឡើងបាក់តេរីក៏បង្កការរលាកនិងស្នាមកន្ទួលលើស្បែក។ រោគមុនក៏អាចកើតឡើងមកពីកត្តាផ្សេងៗទៀតរួមបញ្ចូលទាំងភាពប្រែប្រួលនៃអ័រម៉ូន ស្ត្រេស ក៏ដូចជាឥទ្ធិពលនៃអាហារដែលអ្នកទទួលទាន។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលមុនឆាប់រហ័ស ៖

១. ប្រទាលកន្ទុយក្រពើ

មិនត្រឹមតែមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្ដល់ភាពត្រជាក់និងបំបាត់ការឈឺចាប់រមាស់គួរឱ្យកត់សម្គាល់។ ប្រទាលកន្ទុយក្រពើក៏កាត់បន្ថយស្នាមសំលាកដែលបន្សល់ពីការឡើងមុន ហើយអ្នកនឹងទទួលបានស្បែកស្រស់ស្អាតភ្លឺរលោង។

២.  រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកផ្លែម្នាស់ស្រស់រហូតដល់ក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិនសឹមលាងសម្អាតចេញឱ្យសព្វ។

៣. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់រហូតដល់ជ្រាបចូល។ ជ្រលក់កន្សែងស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ ហើយជូតប្រេងដែលលើសចេញ។ សម្អាតមុខជាមួយទឹកត្រជាក់ក្រោយរយៈពេល ៥ នាទី

៤. ក្រូចឆ្មារ

លាងសម្អាតមុខឱ្យស្អាត រួចជូតឱ្យស្ងួត។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ទឹកក្រូចឆ្មារស្រស់លាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍មុនពេលចូលគេង។ លាងសម្អាតចេញនៅពេលព្រឹក។

៥. ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់ឱ្យម៉ដ្ឋក្លាយជាទឹករាវ ហើយលាបលើមុន។ អ្នកក៏អាចទទួលទានទឹកត្រសក់ស្រស់២ឱ្យបានពី ៤ ទៅ ៥ ពែងរាល់ថ្ងៃសម្រាប់រយៈពេលពេញមួយសប្តាហ៍ផងដែរ។

៦. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមសឱ្យក្លាយជាម៉ដ្ឋខាប់ៗ។ បន្ទាប់មកលាយទឹកស្អិតៗនៃខ្ទឹមសដែលចិញ្ច្រាំរួចនោះលើមុននិងទុកចោលសម្រាបរយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ

៧. ជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនស្លឹកជីអង្កាមឱ្យចេញទឹកនិងលាបវាលើមុខ ហើយទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕