ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបលាងដបទឹកដោះគោដែលធ្វើឲ្យកូនងាយស្រូបយកមេរោគចូលទៅក្នុងរាងកាយណាស់។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មានអ្នកម្តាយមួយចំនួនក្រោយពេលដែលលាងដបរួច យកដបនោះទៅស្ងោរក្នុងទឹកក្តៅ ដើម្បីសម្លាប់មេរោគ។ ប៉ុន្តែតើអ្នកដឹងទេថា មិនមែនដបទាំងឡាយសុទ្ធតែអាចយកទៅស្ងោរបានទេ។ មានដបមួយចំនួន ក្រោយពេលដែលអ្នកស្ងោររួច អាចខូចរូបរាង ឬបញ្ចេញសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់។
- ដបទឹកដោះគោរបស់កូន មិនគួរជ្រើសរើសដបដែលស្មុគស្មាញនោះទេ ព្រោះពិបាកលាងសម្អាតខ្លាំងណាស់ ដោយអាចបន្សល់ទុកកាកសំណល់ ធ្វើឲ្យកូនបៅរួច នាំមេរោគចូលក្នុងរាងកាយ។ ជាពិសេស អ្នកម្តាយមិនគួរទុកដបទឹកដោះគោដែលកូនបៅរួចលើសពី១ម៉ោងទើបលាងឡើយ ព្រោះអាចផ្ទុកមេរោគច្រើនខ្លាំងណាស់ក្នុងនោះ។ ដូចនេះ ពេលដែលកូនបៅរួច អ្នកម្តាយរវល់យ៉ាងណា ក៏មិនគួរទុកលើសពីមួយម៉ោងទើបលាងដែរ ទើបមិនប៉ះពាល់ដល់សុខភាពកូន។ ម្យ៉ាងទៀត អ្នកគួរតែប្រើសាប៊ូដែលគេប្រើមកលាងដបទឹកដោះគោ មិនគួរយកសាប៊ូផ្សេងមកជំនួសឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)