តើអ្នកកំពុងតែឈឺចាប់នៅពងស្វាសមែនទេ? កុំទាន់ខ្លាចអី! បើសិនជាអ្នកមានការឈឺចាប់ ឬមិនមានផាសុកភាពក្នុងពងស្វាស វាអាចដោយសារតែជំងឺមួយឈ្មោះថា ការរលាកក្រពេញអីពីឌីឌីម ដែលងាយស្រួលក្នុងការព្យាបាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រពេញអេពីឌីឌីមជាបំពង់រុំតឹងមួយដែលស្អិតជាប់នឹងចំហៀងនៃពងស្វាស។ វាមាននាទីដឹកនាំមេជីវិតឈ្មោលចេញពីពងស្វាស និងចូលទៅក្នុងលិង្គ។
ការរលាកក្រពេញអេពីឌីឌីមច្រើនតែកើតមានជាញឹកញាប់លើបុរសវ័យក្មេង ជាពិសេសបុរសដែលប្រឡូកនឹងការរួមភេទជាញឹកញាប់តែម្តង។ អាការៈរបស់វាមានដូចជា៖
- ឈឺចាប់ខ្លាំង ដែលច្រើនតែកើតឡើងលើពងស្វាសម្ខាង តែក៏អាចកើតឡើងសងខាងដែរ។ ការឈឺចាប់អាចកើតឡើងបន្តិចម្តងៗ
- ថង់ពងស្វាសប្រហែលជាក្តៅឧណ្ហៗ ហើម និងមានអារម្មណ៍ថាតឹង
- បើសិនជាអ្នកមានស្បែកស្តើង ថង់ពងស្វាសម្ខាងអាចទៅជាក្រហម
- អ្នកប្រហែលជាអាចក្តៅខ្លួនស្ទិញៗ និងមានអារម្មណ៍ចាញ់អាកាសធាតុផង
បុរសគ្រប់រូបដែលមានការឈឺចាប់ក្នុងថង់ពងស្វាសគួរតែទៅជួបពេទ្យដើម្បីវាយតម្លៃ។ បើសិនជាអាច ចូរស្វែងរកគ្លីនិកជំនាញខាងសុខភាពផ្លូវភេទដើម្បីពិគ្រោះជំងឺ។ អ្វីដែលសំខាន់ក្នុងដំណាក់កាលនេះគឺថា ត្រូវប្រាកដថា ការឈឺចាប់គឺពិតជាដោយសារតែរលាកក្រពេញអេពីឌីឌីមមែន មិនមែនបញ្ហាអ្វីផ្សេងឡើយ ជាពិសេសការរមួលពងស្វាសតែម្តង។
ចំពោះការព្យាបាលជំងឺរលាកក្រពេញអេពីឌីឌីមវិញគឺច្រើនតែមានភាពងាយស្រួលតាមលក្ខណៈដូចខាងក្រោមនេះ៖
ថ្នាំផ្សះ
សំណាងដែរ ជំងឺនេះមានការឆ្លើយតបនឹងថ្នាំផ្សះបានយ៉ាងល្អ ដែលអាចសម្លាប់មេរោគបង្កជំងឺនេះបាន។ អ្នកប្រហែលជានឹងត្រូវបានគ្រូពេទ្យណែនាំឲ្យប្រើថ្នាំផ្សះពីរមុខចូលគ្នាដើម្បីជំរុញដល់ប្រសិទ្ធភាពនៃការព្យាបាលប្រឆាំងនឹងមេរោគ ដូចជា ប្រមេះទឹកបាយ ឬប្រមេះទឹកថ្លា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថ្នាំបំបាត់ការឈឺចាប់
ថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol និង Ibuprofen អាចងាយស្រួលក្នុងការបំបាត់ការឈឺចាប់ ហើយអ្នកប្រហែលជាអាចមានផាសុកភាពកាន់តែល្អក្នុងការស្លៀកខោទ្រនាប់ឡើងវិញដែរ៕