ញ៉ាំល្វីង និងជូរ
អង់ហ្ស៊ីមរំលាយអាហារមាននាទីសំខាន់ណាស់សម្រាប់រំលាយ និងបឺតស្រូបអាហារ ហើយអាហារជូរៗ និងល្វីងមាននាទីភ្ញោចដល់រសរំលាយអាហារទាំងនេះឯង។ អាហារទាំងឡាយណាដែលមានជាតិល្វីងពីធម្មជាតិពិតជារឿងល្អណាស់ដូចជា ស្ពៃល្វីង ឬម្រះជាដើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីនេះអ្នកក៏អាចញ៉ាំទឹកក្រូចឆ្មាកន្លះផ្លែ ឬទឹកខ្មេះផ្លែប៉ោមកន្លះស្លាបព្រាបាយមួយម៉ោងមុនបាយដើម្បីជួយដល់ការរំលាយអាហារកាន់តែល្អ។
ញ៉ាំហិរ
ខ្ញីគឺជាថ្នាំបន្សាបបញ្ហាក្រពះមិនកិនដ៏ល្អបំផុត។ វាអាចជួយសម្រួលដល់បញ្ហាក្រពះមិនកិន ព្រមទាំងជួយបំបាត់បញ្ហារមួលៗក្នុងក្រពះ ចង្អោ និងហើមពោះផងដែរ។ ជាអកុសល ស្រាបៀរខ្ញី ឬនំខេកខ្ញីមិនមានប្រសិទ្ធភាពបេពនេះឡើយ ទាល់តែមឺមខ្ញីផ្ទាល់ទើបបាន។ ដូច្នេះអ្នកអាចញ៉ាំចំណិតខ្ញីខ្លះដើម្បីសម្រួលដល់បញ្ហាក្រពះពោះវៀនបានបើសិនជាអ្នកចង់។
ធ្វើចលនា
បើសិនជាអ្នកកំពុងតែរស់នៅអសកម្ម ការរំលាយអាហារក៏នឹងអសកម្មដែរ។ ការហាត់ប្រាណទៀងទាត់នឹងជួយរក្សាចលនារបស់ពោះវៀន តាមរយៈការភ្ញោចដល់ការកន្ត្រាក់សាច់ដុំពោះបៀនបែបធម្មជាតិ ដើម្បីឲ្យអាហារធ្វើចលនាកាន់តែស្រួលផង។
ញ៉ាំទឹកឲ្យគ្រប់គ្រាន់
ទឹកគឺជាសមាសធាតុដ៏សំខាន់សម្រាប់រក្សាចលនារបស់ប្រព័ន្ធរំលាយអាហារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមិនញ៉ាំទឹកគ្រប់គ្រាន់ទេ រាងកាយនឹងមិនអាចប្រើប្រាស់ទឹកដើម្បីបន្ទន់លាមកបានទេ តែវានឹងធ្វើឲ្យលាមកកាន់តែរឹង និងពិបាកបន្ទោបង់ថែមទៀត៕