ការទល់លាមកគឺជារឿងដែលកើតឡើងជាញឹកញាប់សម្រាប់ស្រ្តីមានផ្ទៃពោះ ហើយវាក៏កើតឡើងយ៉ាងហោចណាស់ ៤០ភាគរយផងដែរ។ រឿងនេះត្រូវបានគេគិតថា បង្កឡើងដោយសារអ័រម៉ូន ប្រូជេស្តេរ៉ូនជំរុញដល់ការធូររបស់សាច់ដុំពោះវៀន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាគឺជារឿងសំខាន់មួយដែលស្រ្តីមានផ្ទៃពោះត្រូវការយកចិត្តទុកដាក់ទៅលើរបបអាហាររបស់ខ្លួន និងរក្សាទម្លាប់នៃការបន្ទោបង់ជាទៀងទាត់។
អ្នកប្រហែលជាមានអាការៈទល់លាមកដូចខាងក្រោមនេះ៖
- ត្រូវការពេលច្រើនជាង ៤ថ្ងៃទើបបន្ទោបង់ម្តង
- លាមករឹង ហើយពិបាកជុះ
- មានអារម្មណ៍ថាបន្ទោបង់មិនអស់
- បើសិនជាលាមករឹងខ្លាំង វាអាចបង្កជាការហូរឈាមតាមរន្ធគូថបាន
- ការទល់លាមកក៏ជាមូលហេតុនៃការឈឺពោះផ្នែកខាងក្រោមដែរ
- ករណីធ្ងន់ធ្ងរ ការទល់លាមកក៏អាចធ្វើឲ្យពិបាកសម្រាលកូនដែរ។
បើសិនជាអ្នកទល់លាមកមែន ខាងក្រោមនេះអាចជាវិធីសាស្រ្តល្អៗដែលអ្នកអាចធ្វើបានដើម្បីជំរុញដល់ការបន្ទោបង់កាន់តែស្រួលឡើងវិញ៖
ញ៉ាំអាហារសម្បូរជាតិសរសៃ
ជាតិសរសៃគឺជាអាហារដ៏សំខាន់ដោយសារតែវាជួយសម្រួលដល់ការធ្វើចលនារបស់ពោះកាន់តែល្អជាងមុន។ វាក៏ជួយបឺតស្រូបជាតិទឹក និងជួយជំរុញដល់ការបន្ទោបង់កាន់តែស្រួល និងរក្សាភាពទន់។ អាហារសម្បូរជាតិសរសៃដ៏ល្អនោះមានដូចជា៖
- ផ្លែឈើ
- បន្លែ
- គ្រាប់ធញ្ញជាតិ
ទឹក
បើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ទេ ដំណើរការណ៍នៃការរំលាយអាហារក៏នឹងត្រូវថយចុះដែរ នេះដោយសារតែពោះវៀនមិនអាចធ្វើការងាររបស់វាបាន ហើយលាមកនឹងកាន់តែពិបាកបញ្ចេញចោលដោយសារតែស្ងួតពេក។ ដូច្នេះដើម្បីជាដំណោះស្រាយ យកល្អគួរតែញ៉ាំទឹកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ហាត់ប្រាណ
ការហាត់ប្រាណអាចភ្ញោចដល់ពោះវៀនដើម្បីជំរុញដល់ការរំលាយអាហារកាន់តែល្អ។ ក្នុងពេលមានផ្ទៃពោះ អ្នកអាចប្រើវិធីដើរ ឬហែលទឹកប្រហែល ២០ ទៅ ៣០នាទី ចំនួន ៣ដងក្នុងមួយសប្តាហ៍ដើម្បីជួយដល់ការរំលាយអាហារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះក៏ជំរុញដល់ការរក្សាភាពសមសួនរបស់រាងកាយដើម្បីត្រៀមខ្លួនសម្រាប់ការសម្រាលកូនផងដែរ៕