នៅពេលអ្នកចង់បានកូនខ្លាំង មនុស្សគ្រប់គ្នាតែងតែស្វែងរកមធ្យោបាយណាដែលលឿនៗ។ តាមពិតទៅ វាមិនមានមធ្យោបាយណាមួយដែលសមស្របឡើយ ហើយមនុស្សគ្រប់គ្នាគឺមានលក្ខណៈពិសេស និងការឆ្លើយតបនឹងវិធីផ្សេងៗគ្នាដែរ។ វិធីដ៏ល្អបំផុតក្នុងការពង្រឹងដល់លទ្ធភាពនៃការមានកូនគឺផ្អែកទៅលើកត្តាជាច្រើនដើឲ្យអ្នកខ្លួនឯង និងដៃគូមានសុខភាពល្អបំផុតសិន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជា ការផ្លាស់ប្តូរធំៗដែលអ្នកគួរតែធ្វើដើម្បីទទួលបានជោគជ័យនៃការមានផ្ទៃពោះ៖
ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់
មានន័យថាអ្នកត្រូវតែពិនិត្យមើលរបបអាហាររាល់ថ្ងៃនិងលុបបំបាត់អាហារទាំងឡាយណាដែលប៉ះពាលដល់ការផលិតអ័រម៉ូន ជាពិសេសមានសារធាតុសម្លាប់សត្វល្អិត និងអាហារមានជាតិគីមីច្រើន។ ដូច្នេះអ្នកត្រូវតែធ្វើយ៉ាងណាញ៉ាំអាហារដែលស្អាត និងមានជីវជាតិបំផុត ជាពិសេសអាហារសរីរាង្គតែម្តង ទាំងបន្លែ និងផ្លែឈើ។
ឈប់ជក់បារី
អ្នកពិតជាត្រូវតែឈប់ជក់បារីមែនហើយ ដោយសារតែវាអាចបង្កជាការខូចខាតដល់ភ្នាស់របស់ស្បូន មេជីវិតញី និងឈ្មោល តែបើសិនជាមានផ្ទៃពោះហើយជក់បារីទៀត វាពិតជាប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃយ៉ាងខ្លាំងបាន។ អ្នកក៏ត្រូវឈប់លេបថ្នាំទាំងឡាយណាដែលមិនចាំបាច់ផងដែរ និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ឬចៀសវាងការញ៉ាំគ្រឿងស្រវឹងតែម្តង។
បំបាត់ស្រ្តេស
ការបន្ថយស្រ្តេស និងបន្ថយការញ៉ាំជាតិកាហ្វេអ៊ីន ឬចៀសវាងរឿងទាំងពីរនេះកាន់តែល្អ។ ថ្វីបើមិនមានទំនាក់ទំនងដោយផ្ទាល់រវាងស្រ្តេស និងការមិនមានកូនក៏ដោយ តែមានរឿងច្រើនណាស់ដែលបញ្ជាក់ថា កាលណាមនុស្សយើងស្រ្តេសខ្លាំងវានឹងបង្កើនអ័រម៉ូន Cortisol ក្នុងឈាមដែលនាំឲ្យមានផលអវិជ្ជមានដល់អ័រម៉ូនភេទក្នុងការជំរុញឲ្យមានកូន។
គេងគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់នឹងជំរុញដល់ការផលិតអ័រម៉ូនភេទកាន់តែគ្រប់គ្រាន់។ ដូច្នេះបើសិនជាអ្នកគេងមិនលក់ជាញឹកញាប់ ចូរយកចេញ ឬបិទទូរទស្សន៍ ទូរស័ព្ទដៃមុនគេង ហើយធ្វើយ៉ាងណាឲ្យបន្ទប់គេងងងឹង និងគេងពី ៧ ទៅ៨ម៉ោងក្នុងមួយយប់។
ញ៉ាំថ្នាំបំប៉ន
បើសិនជាអ្នកទើបតែបញ្ចប់ការពន្យាកំណើតដោយប្រើថ្នាំគ្រាប់រយៈពេលយូរ ចូរចាំថារឿងនេះអាចធ្វើឲ្យកង្វះវីតាមីន និងជាតិរ៉ែ ដែលរាងកាយត្រូវការដើម្បីមានលទ្ធភាពមានកូនឡើងវិញ។ ដូច្នេះអ្វីដែលល្អគឺត្រូវញ៉ាំថ្នាំបំប៉នវីតាមីនចម្រុះ។
រក្សារាងឲ្យសមសួន
ការហាត់ប្រាណអាចជួយបង្កើនរបត់ឈាមរត់ទៅសរីរាង្គផ្លូវភេទ ហើយក៏ជួយរក្សារាងកាយ និងចិត្តគំនិតឲ្យមានសុខភាពល្អដែរ។ ការហាត់ប្រាណនឹងជួយបន្ថយស្រ្តេស ប៉ុន្តែការហាត់ខ្លាំងពេកអាចបង្កគ្រោះថ្នាក់វិញ។ យកល្អគួរតែហាត់ក្នុងកម្រិតមធ្យមបានហើយ។ ការដែលហាត់ប្រាណគ្រប់គ្រាន់នឹងជួយបង្កើនលទ្ធភាពនៃការមានកូន ហើយបន្ថយឱកាសនៃការរលូតកូនទៀត។
រួមភេទជាទៀងទាត់
ចូរធ្វើការរួមភេទជាញឹកញាប់ដើម្បីមានឱកាសមានកូន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មែនហើយ ពេលវេលាមានកូនគឺជារឿងសំខាន់ណាស់ដើម្បីបង្កើនឱកាសនៃការមានកូនឡើងវិញ ជាពិសេសពេលជ្រុះអូវ៉ុលតែម្តង។ កាលណាអ្នករួមភេទកាន់តែញឹកញ៉ាប់ នោះឱកាសនៃការមានកូនក៏កាន់តែច្រើនដែរ។ ការដែលទទួលបានចំណុចកំពូលនៃការរួមភេទហើយ វាក៏មានប្រយោជន៍ក្នុងការជួយឲ្យមេជីវិតញី និងឈ្មោលជួបគ្នា និងរលាយចូលគ្នាបានដែរ៕