ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីត គឺតូចក៏ពិតមែន ប៉ុន្តែវាគ្រប់គ្រងត្រួតពិនិត្យលើដំណើរការជាច្រើនក្នុងរាងកាយ រួមទាំងការរំលាយអាហារផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារមិនប្រក្រតី វាអាចបណ្ដាលឲ្យមានការផលិតអ័រម៉ូនលើសកម្រិត ឬតិចជាងតម្រូវការរាងកាយ។ ហើយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយបារម្ភដូចជា ការប្រែប្រួលភ្លាមៗនៃទម្ងន់, អារម្មណ៍ប្រែប្រួល, បញ្ហាស្បែក និងសូម្បីតែជំងឺមហារីកសុដន់។ ប៉ុន្តែកុំបារម្ភ! អ្នកអាចរក្សាសុខភាពក្រពេញទីរ៉ូអ៊ីតបានតាមរយៈការទទួលទានអាហារ។ ថាតើអាហារបែបណាខ្លះទៅជួយបង្កើនសុខភាពក្រពេញទីរ៉ូអ៊ីត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអាចជួយរក្សាសុខភាពក្រពេញទីរ៉ូអ៊ីត ៖
១. សារាយសមុទ្រ
សារាយសមុទ្រជាជម្រើសនៃអាហារដ៏ល្អបំផុតមួយដែលអ្នកជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតមិនគួរមើលរំលង។ សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិអ៊ីយ៉ូដ កាល់ស្យូម ជាតិសសៃ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K និងវីតាមីន E ដែលចាំបាច់សម្រាប់មុខងារនៃក្រពេញទីរ៉ូអ៊ីត។
២. បន្លែស្លឹកពណ៌បៃតងចាស់
រាល់បន្លែស្លឹកបៃតងចាស់សុទ្ធតែមានប្រសិទ្ធិភាពជួយបង្កើនសុខភាពក្រពេញទីរ៉ូអ៊ីត! នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតិដែក វីតាមីន A វីតាមីន B វីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និងម៉ាញ៉េស្យូម។ បន្លែប្រភេទនេះមិនត្រឹមតែផ្ដល់នូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែលក្រពេញទីរ៉ូអ៊ីតត្រូវការប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជួយរក្សាសុខភាពរាងកាយទាំងមូលផងដែរ។
៣. បន្លែប្រភេទ Cruciferous
បន្លែប្រភេទ Cruciferous រួមមានស្ពៃក្ដោប ផ្កាខាត់ណាខៀវ ផ្កាខាត់ណា និងពន្លកផ្កាស្ពៃជាដើមសុទ្ធតែផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពក្រពេញទីរ៉ូអ៊ីត។
៤. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការមុខងារនៃក្រពេញទីរ៉ូអ៊ីត ក៏ដូចជាការផលិតអ័រម៉ូន។
៥. សាច់មាន់
មានផ្ទុកសម្បូរទៅដោយអាមីណូអាស៊ីត ជាពិសេស tyrosine និង dopamine ដែលចាំបាច់ណាស់ជួយក្នុងការគ្រប់គ្រងទម្ងន់។ កង្វះ tyrosine ក្នុងរបបអាហារអាចបណ្ដាលឱ្យក្រពេញទីរ៉ូអ៊ីតប្រែជាមិនសូវសកម្ម ខណៈដែលកង្វះ dopamine ផ្សារភ្ជាប់ជាមួយទម្ងន់ និងចំណង់អាហារ៕