សារធាតុចិញ្ចឹមពិតជាសំខាន់ណាស់សម្រាប់កូនក្មេងគ្រប់រូប ព្រោះវាជាកត្តាសំខាន់ដែលអាចធ្វើឲ្យកូនលូតលាស់បានល្អ។ ដូចនេះនៅពេលដែលកូនខ្វះសារធាតុចិញ្ចឹម តើវាអាចបង្ហាញតាមណាទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលកូនខ្វះសារធាតុចិញ្ចឹម នោះគេនឹងមិនឡើងទម្ងន់ ឬលូតកម្ពស់នោះទេ ប្រសិនជាឡើងក៏យឺតខុសពីក្មេងដទៃដែរ។ ម្យ៉ាងទៀតកូនអាចនឹងប្រតិកម្មយឺតខុសពីធម្មតា ថែមទាំងឆាប់ភ្លេចទៀតផង មិនសូវមានការចងចាំល្អនោះទេ។ ជាងនេះទៅទៀតគេអាចនឹងមានជំងឺច្រើន ព្រោះប្រព័ន្ធការពាររាងកាយធ្លាក់ចុះដូចគ្នានៅពេលដែលរាងកាយកូនខ្វះសារធាតុចិញ្ចឹមទាំងនោះ។ ម្យ៉ាងវិញទៀតកូនអាចនឹងមានអាការៈទល់លាមក ហើយមាត់ស្អុយផងដែរ។ ចំនុចមួយទៀតដែលប្រាប់ថាកូនកំពុងតែខ្វះសារធាតុចិញ្ចឹមគឺកូនអាចមាអារម្មណ៍ប្រែប្រួលមិនទៀងទាត់នោះទេ។ ដូចនេះនៅពេលដែលកូនមានអាការៈទាំងនោះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីតាមដានជំងឺកូន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)