ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងខុសគ្នារវាងកូនដែលកើតមុនខែ និងគ្រប់ខែ។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កូនដែលកើតមុនខែ ប្រព័ន្ធការពាររាងកាយរបស់កូនអាចនឹងរាងខ្សោយបន្តិច មិនសូវរឹងមាំឡើយ ព្រោះរាងកាយកូនមិនទាន់លូតលាស់គ្រប់ខែ បែរជាចេញមកមុនខែ។ ជាហេតុដែលអាចធ្វើឲ្យកូនងាយឆ្លងជំងឺផ្សេងៗបានពេលដែលអ្នកម្តាយមើលថែមិនប្រយ័ត្ន។
- កូនដែលកើតមុនខែ ក៏ងាយប្រឈមមុខនឹងអាការៈខ្វះឈាមដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ទើបអាចការពារសុខភាពកូនបានយ៉ាងល្អ ដោយគេអាចលូតលាស់បានល្អផងដែរ។
- ស្បែករបស់កូនដែលកើតមុនខែ អាចនឹងក្រហមជាងកូនដែលកើតគ្រប់ខែ ថែមទាំងរាងស្តើងបន្តិច ដោយអាចមើលឃើញសរសៃឈាមរបស់កូន។ ជាពិសេស ស្នាមជ្រួញក៏អាចច្រើនជាងកូនគ្រប់ខែដែរ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)