ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពី៣ចំណុចដែលអាចធ្វើឲ្យអ្នកសម្រាលដោយធម្មជាតិមានភាពងាយស្រួល។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយគួរតែហាត់ប្រាណខ្លះ ដោយធ្វើចលនាស្រាលៗ ឬធ្វើយ៉ូហ្កា ព្រោះនៅពេលដែលរាងកាយអ្នកមានចលនា នឹងអាចជួយអ្នកឲ្យសម្រាលតាមធម្មជាតិយ៉ាងងាយតែម្តង ដោយអ្នកម្តាយមិនចាំបាច់ព្រួយបារម្ភឡើយ។
- អ្នកម្តាយគួរតែឧស្សាហ៍ដកដង្ហើមវែងៗ ដោយអាចហាត់ដកដង្ហើមវែងៗក្នុងពេលងូតទឹក ឬហាត់យ៉ូហ្កាបាន ព្រោះការដកដង្ហើមវែងៗនេះ អាចជួយអ្នកម្តាយឲ្យងាយស្រួលសម្រាលកូនដោយធម្មជាតិបាន។
- អ្នកម្តាយគួរតែប្រយ័ត្នពីរបបអាហារ ដោយគួរតែញ៉ាំឲ្យបានគ្រប់មុខ ទើបអាចជួយអ្នកឲ្យសម្រាលតាមធម្មជាតិយ៉ាងស្រួល។ ដូចនេះ អ្នកម្តាយអាចសាកល្បងធ្វើតាមវិធីទាំងនេះ ដើម្បីអាចឆ្លងទន្លេបានយ៉ាងជោគជ័យ ប្រកបដោយសុវត្ថិភាព៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)