ការព្យាបាលដោយប្រើថ្នាំអាស្ពីរីន ប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺគាំងបេះដូងបាន ដោយសារតែវាជួយរំលាយកំណកឈាម និងបង្ការការកកឈាមដែរ។ ប៉ុន្តែវាមិនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ។ អ្នកប្រហែលជាត្រូវប្រុងប្រយ័ត្ន ឬគិតឡើងវិញចំពោះការព្យាបាលដោយប្រើថ្នាំអាស្ពីរីនបើសិនជា៖
១មានជំងឺតម្រងនោម ឬថ្លើម
២ញ៉ាំគ្រឿងស្រវឹងចាប់ពី ៣ដងឡើងទៅក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
៣មានជំងឺលើសសម្ពាធឈាមដែលមិនបានព្យាបាល
៤ប្រើថ្នាំរំលាយកំណកឈាម
៥មានរោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល៕