បើសិនជាអ្នកងាយនឹងមានអារម្មណ៍ខ្យល់គរ ឬធីងធោង អ្នកប្រហែលជាកំពុងមានអាការជំងឺធ្ងន់ធ្ងរណាមួយ ប្រតិកម្មនឹងថ្នាំ ឬបណ្តាលមកពីការខំធ្វើការខ្លាំងក្លាពេកហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមើលមូលហេតុ បន្ទាប់មកអ្នកអាចសាកល្បងវិធីព្យាបាលការវិលមុខខាងក្រោមនេះដោយខ្លួនឯងបាន៖
ញ៉ាំទឹកមុនញ៉ាំអាហារ
ការញ៉ាំអាហារអាចធ្វើឲ្យសម្ពាធឈាមចុះទាប ដែលអាចបង្កជាការវិលមុខ និងធីងធោងឬហៅថា Postprandial Hypotension ។ ប៉ុន្តែអ្នកអាចដោះស្រាយរឿងនេះបានតាមរយៈការញ៉ាំទឹកមួយកែវមុនញ៉ាំអាហារ ១៥នាទីសិន។
ចៀសវាងការងូតទឹកក្តៅយូរពេក
ថ្វីបើរឿងនេះស្តាប់មើលទៅមិនសូវសប្បាយចិត្តក៏ដោយ តែការងូតទឹកត្រជាក់ក៏មានអត្ថប្រយោជន៍ល្អៗវិញដែរ។ ខណៈពេលដែលយើងចូលចិត្តងូតទឹកក្តៅមែនក៏ដោយ តែភាពក្តៅអាចធ្វើឲ្យសរសៃឈាមរីកធំ ដែលនាំឲ្យសម្ពាធឈាមចុះទាបបាន។ កាលណាសម្ពាធឈាមចុះទាប វាពិតជាងាយធ្វើឲ្យវិលមុខណាស់។ លឺបែបនេះ មិនមែនមានន័យថាអ្នកត្រូវឈប់ងូតទឹកក្តៅតែម្តងទេ គ្រាន់តែកាត់បន្ថយវាមកងូតត្រឹម ១០នាទីអីទៅបានហើយ។
ញ៉ាំតែខ្ញី
ខ្ញីអាចផ្តល់ប្រយោជន៍ច្រើនគួរឲ្យភ្ញាក់ផ្អើលដល់សុខភាពដូចជា បំបាត់ការក្អួតជាដើម។ អ្វីដែលគេបានសិក្សានោះគឺថា មនុស្សជាច្រើនតម្រូវឲ្យញ៉ាំថ្នាំបំប៉នប្រភេទខ្ញី និងដាក់ឲ្យគាត់វិលមុខ ប៉ុន្តែថ្នាំបំប៉ននេះបានធ្វើឲ្យពួកគេមិនសុវមានអាការៈចង់ក្អួត ឬវិលមុខឡើយ។ ដូច្នេះបើសិនជាអ្នកមានអារម្មណ៍វិលមុខដោយសារតែពុលឡាន ឬពុលរលក ចូរព្យាយាមញ៉ាំតែខ្ញីតិចៗទៅ។
ម៉ាស្សា
អ្នកអាចប្រើវិធីម៉ាស្សាដើម្បីភ្ញោចអារម្មណ៍ធូរស្រាលក្នុងរាងកាយបាន។ ប៉ុន្តែការម៉ាស្សាអាចផ្តល់ប្រយោជន៍ច្រើន និងជាវិធី
បំបាត់ការវិលមុខថែមទៀត។ ការដែលមានអារម្មណ៍ថប់ៗអាចបង្កជាការវិលមុខបាន ដូច្នេះសកម្មភាពទាំងឡាយណាដែលជំរុញដល់អារម្មណ៍ធូរស្រាល ពិតជាអាចបន្ធូរការវិលមុខបានយ៉ាងល្អ។
ញ៉ាំទឹកគ្រប់គ្រាន់
តើអ្នកធ្លាប់មានអារម្មណ៍វិលមុខ និងធីធោងក្រោយពីអង្គុយសុខៗហើយក្រោកឈរភ្លាមទេ? នេះហៅថា Orthostatic Hypotension មានន័យថា សម្ពាធឈាមចុះទាបក្រោយពេលផ្លាស់ប្តូរជំហររាងកាយភ្លាមៗ ហើយវាច្រើនតែកើតឡើងដោយសារតែការខ្សោះជាតិទឹកក្នុងខ្លួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ ជាពិសេសនៅពេលមិនស្រួលខ្លួន ហាត់ប្រាណ ឬនៅពេលស្ថិតក្នុងស្ថានភាពក្តៅ៕