ជាធម្មតា ម្សៅលាបខ្លួនទារកត្រូវបានប្រើប្រាស់ដើម្បីបង្ការការឡើងកន្ទួលរមាស់ដោយសារតែខោទឹកនោម។ ប៉ុន្តែបែរមានឪពុកម្តាយមួយចំនួនចោទជាសំណួរថា តើវាមានសុវត្ថិភាពឬអត់ក្នុងការប្រើប្រាស់ម្សៅលាបខ្លួនទារកបែបនេះ? ចម្លើយយ៉ាងខ្លីគឺមានសុវត្ថិភាពណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែបើយើងនិយាយអំពីផលិតផលវិញ គួរតែជ្រើសរើសផលិតផលណាដែលមានគុណភាពផង។
វាមិនសំខាន់ឡើយក្នុងការភ្ជាប់ទំនាក់ទំនងមហារីកទៅនឹងម្សៅលាបខ្លួនក្មេង ជាពិសេសនៅពេលក្មេងដកដង្ហើមស្រូបផ្សៅចូលទៅក្នុងសួត នៅពេលលាបម្សៅនៅតំបន់មុខតែម្តង។ ប៉ុន្តែបើសិនជាលាបច្រើនពេក វាអាចនឹងបង្កជាគ្រោះថ្នាក់ខ្លាំងដល់ទារកបាន។ ម្សៅខ្លះកាលណាក្មេងស្រូបចូលសួតច្រើន អាចបង្កជាជំងឺសួតម៉្យាងឈ្មោះថា Pneumoconiosis ដែលវាអាចបង្កជាការគ្រោះថ្នាក់ដល់អាយុជីវិតទារកជាច្រើនរួចហើយ។
យ៉ាងណាមិញ អ្នកជំនាញខាងរោគកុមារជាច្រើនបានលើកទឹកចិត្តឪពុកម្តាយជ្រើសរើសវិធីផ្សេងក្រៅពីម្សៅដូចជា ឡូសិន ឬក្រែមមានជាតិប្រេងវិញ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ឪពុកម្តាយក៏អាចជ្រើសរើសម្សៅពោតជំនួសវិញដែរដោយសារតែវាមានភាគល្អិតធំជាងម្សៅលាបកូនក្មេង ហើយក៏មិនសូវគម្រាមគំហែងដល់ផ្លូវដង្ហើមដែរ ប៉ុន្តែវាអាចរក្សាភាពស្ងួតដល់ទារកបានដូចគ្នា៕