ជំងឺកូនក្រៅស្បូនគឺជាផលវិបាកមួយនៃការមានផ្ទៃពោះ ដោយមេជីវិតទាំងពីររលាយចូលគ្នាហើយ បែរជាកាច់សម្បុកក្រៅស្បូន ដោយជាធម្មតាវាច្រើនតែកើតឡើងក្នុងដៃស្បូនតែម្តង។ ជាអកុសល្យរឿងនេះមានន័យថា អ្នកមិនអាចមានកូនទេ ហើយសុខភាពអ្នកអាចនឹងរងការប៉ះពាល់បើសិនជាបន្តមានផ្ទៃពោះទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្វីដែលជាករណីកម្រនោះគឺថា កូនអាចកាត់សម្បុកនៅក្នុងក្រពេញអូវ៉ែ មាត់ស្បូន ឬសរីរាង្គផ្សេងមួយទៀតក្នុងអាងត្រគាក។ កូនក្រៅស្បូនច្រើនតែមិនអាចមានជីវិតរស់ឡើយ ហើយភាគច្រើនគឺកូនមិនអាចលូតលាស់បានតែម្តង។ កូនក្តៅស្បូននឹងរលូតដោយភ្លាមៗ។ ភាគច្រើននៃស្រ្តីកូនក្រៅស្បូនដែឡរកឃើញគឺត្រូវការធ្វើការវះកាត់ ឬប្រើថ្នាំដើម្បីព្យាបាល។
ដំបូងឡើយជំងឺកូនក្រៅស្បូនកើតឡើងដូចមានផ្ទៃពោះធម្មតាអ៊ីចឹង ហើយអាការៈវាក៏មានលក្ខណៈដូចគ្នាដែរ ដូចជា ចង្អោ បាត់រដូវ និងតឹងសុដន់។ ប៉ុន្តែជំងឺកូនក្រៅស្បូនអាចមានអាការៈ៖
- ធ្លាក់ឈាមតាមទ្វារមាស
- ឈឺពោះផ្នែកខាងក្រោម
- ខ្យល់គរ
ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីខ្លះមិនមានអាការៈទាំងនេះទេ ហើយក៏មិនរំពឹងថា ពួកគេអាចមានផ្ទៃពោះដែរ។ ការធ្លាក់ឈាមតាមទ្វារមាសអាចប្រែប្រួលពីមានពណ៌តិចតួច ឬត្នោត រហូតដល់ដូចឈាមរដូវធម្មតា។ ប៉ុន្តែបើសិនជាអ្នកមានអាការៈឈឺខ្ទកៗមួយចំហៀងពោះផ្នែកខាងក្រោម ឬស្រាប់តែមានការឈឺចាប់នៅតំបន់នេះភ្លាមៗ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាពិតជារឿងសំខាន់ណាស់ដោយសារតែជំងឺកូនក្រៅស្បូនអាចជារឿងគម្រាមគំហែងដល់អាយុជីវិតបើសិនជាដៃស្បូនរហែក និងហូរឈាមក្នុងពោះ៕