បើសិនជាយើងជាមនុស្សប្រុស ហើយគិតតែឯងអំពីលិង្គបាក់នោះ វាពិតជារឿងមួយធ្វើឲ្យបុរសភាគច្រើនភ័យខ្លាចណាស់។ វាគឺជារបួសមួយប្រភេទដែលស្ថិតក្នុងជំនឿមិនត្រឹមត្រូវមួយនេះយូរណាស់ហើយ។ បើយើងគិតឡើងវិញថា លិង្គគ្មានឆ្អឹងទេ ដូច្នេះតើវាអាចបាក់ដោយរបៀបណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែការបាក់លិង្គគឺជារឿងដែលកើតឡើងញឹកញាប់ជាងអ្វីដែលអ្នកគិតទៅទៀត ជាពិសេសក្នុងពេលរួមភេទតែម្តង។ លិង្គអាចរឹងបានតាមរយៈការហូរឈាមចូលទៅក្នុងជាលិកាចំនួនពីរគឺ Corpora Cavernosa។ ហើយភាពយឺតធ្វើឲ្យលិង្គលើងរឹងដោយសារតែជាលិកា Tunica Albuginea។ បើសិនជាលិង្គឡើងរឹងហើយ ស្រាប់តែមានរបួសដោយការប៉ះទង្គិច ឬបត់ភ្លាមៗ វាអាចធ្វើឲ្យជាលិការទាំងពីរខាងលើរហែក និងបង្កជាការបាក់លិង្គបាន។
ភាគច្រើន លិង្គដែលបាក់កើតឡើងក្នុងពេលរួមភេទ ច្រើនតែស្ថិតក្នុងក្បាច់រួមភេទស្រ្តីនៅពីខាងលើ ខណៈពេលអត្រានៃការបាក់លិង្គកើតឡើងក្នុងពេលជួយខ្លួនឯងមានប្រហែល ១៥ភាគរយអីទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការបាក់លិង្គច្រើនតែឃើញជាញឹកញាប់លើការរួមភេទផ្ទុយគ្នា ប្រហែល ៦៤ភាគរយ និងរួមភេទដូចគ្នា ៩ភាគរយ។
ធ្វើម៉េចដឹងថាលិង្គរបស់អ្នកបាក់ទៅ? ជាធម្មតាការមានរបួសបែបនេះច្រើនតែមានជាប់ទាក់ទងនឹងសម្លេងប្រេះ ឬបាក់។ អាការៈផ្សេងៗទៀតមានដូចជា៖
- ឈឺចាប់
- លិង្គលែងឡើងរឹង
- ជាំស្បែគ និងហើមស្បែកដូចទ្រប់វែងអ៊ីចឹង
បើសិនជាការបាក់នេះធ្វើឲ្យខូចខាតដល់បង្ហួរនោម នោះអ្នកប្រហែលជានោមមកមានឈាមជាមួយផង។ ករណីបែបនេះត្រូវតែមានការសង្គ្រោះ និងព្យាបាលជាបន្ទាន់ហើយ។ ចំពោះការខូចខាតបែបនេះ ត្រូវតែមានការវះកាត់ព្យាបាល និងអាចស៊ីពេលរហូតដល់ពីរបីសប្តាហ៍ទើបជាឡើងវិញ។
ដើម្បីជាវិធីសាស្រ្តការពារលិង្គបាក់កុំឲ្យកើតឡើងម្តងទៀត រឿងដ៏ល្អបំផុតដែលបុរសអាចធ្វើបានគឺតមការរួមភេទសិន។ ប៉ុន្តែបើសិនជាអ្នកមិនអាចតមបានទេ ចូរកុំធ្វើការស៊ូកបញ្ចូលលិង្គខ្លាំងៗពេក បើសិនជាអ្នកធ្វើវាមិនបានល្អទេ អ្នកពិតជាប្រឈមនឹងការបាក់ម្តងទៀតជាមិនខាន។ ជាមួយគ្នានេះដែរ វាពិតជាមិនមែនជារឿងមានផាសុកភាពឡើយបើសិនជាអ្នកប្រើលិង្គបុកតែតំបន់ក្រោមទ្វារមាស (ប៉េរីណេ) រហូតនោះ។
ជាមួយគ្នានេះដែរ ចូរកុំច្របាប់លិង្គខ្លាំងៗពេកនៅពេលជួយខ្លួនឯង ហើយក៏មិនត្រូវបត់វាលឿនពេកដែរ។ ចូរកុំព្យាយាម និងបត់វាដើម្បីបន្ថយភាពរឹងរបស់លិង្គដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហើយក៏មិនត្រូវប្រញ៉ាប់រួមភេទលឿនពេកដែរបើសិនជាលិង្គស្រាប់តែឡើងរឹងហើយនោះ៕