ក្រៅពីប្រភពប្រូតេអ៊ីនដ៏អស្ចារ្យ ស៊ុតក៏ផ្ទុកទៅដោយអាស៊ីតអាមីណេសំខាន់ៗសម្រាប់ជីវជាតិរបស់មនុស្ស ហើយក៏ជាប់ទាក់ទងនឹងការថយចុះរបស់សម្ពាធឈាម និងបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនលើមនុស្សប្រុសផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយបានជាបុរសម្នាក់បានសាកល្បងបញ្ចូលស៊ុតចំនួន ១២គ្រាប់ក្នុងរបបអាហាររបស់គាត់ប្រចាំថ្ងៃ ហើយក៏បានប្រើវិធីតាមដានសម្ពាធឈាម កូឡេស្តេរ៉ុល និងអ័រម៉ូនភេទប្រុស។
នៅពេលចាប់ផ្តើម គាត់មានទម្ងន់ ៩៣គីឡូក្រាម ភាគរយខ្លាញ់ក្នុងរាងកាយ ២០.៧ និង ចង្កេះមានរង្វាស់ ៣៧.៥អ៊ិញ។ សម្ពាធឈាម ១២៧/៨៧ និងកូឡេស្តេរ៉ុល ២៥៣mg/dL ដែលពិតជាខ្ពស់។
កាត់បានតាមដានការញ៉ាំរបស់ខ្លួនឯងជារៀងរាល់ថ្ងៃ ជាមួយនឹង ៨៤០កាឡូរីពីស៊ុត ១២គ្រាប់។ ជារៀរាល់ព្រឹកគាត់បានញ៉ាំធម្មតាទាំងព្រឹក និងយប់ ឬចៀនញ៉ាំធម្មតា។ ប៉ុន្តែដល់ពេលអនុវត្តជិតចប់ហើយ ក៏មានអារម្មណ៍ថាមិនស្រួលខ្លួនទៅវិញ។ ក្រោយពីញ៉ាំស៊ុត ១២គ្រាប់ក្នុងមួយថ្ងៃរយៈពេលមួយសប្តាហ៍ពេញ ដោយសរុបស៊ុតចំនួន ៨៤គ្រាប់ រួចមក ទម្ងន់គាត់ក៏បានចុះជាងមុន ១.៥គីឡូក្រាម ខ្លាញ់ចុះជាប់ជាងមុន ០.៨ភាគរយ។ ទំហំចង្កេះក៏ថយទំហំបានមួយអ៊ីញកន្លះដែរ។ ការញ៉ាំស៊ុតបានធ្វើឲ្យតំបន់កណ្តាលនៃរាងកាយស្រកទម្ងន់ និងបញ្ចុះជាតិខ្លាញ់ពិតមែន។ យ៉ាងណាមិញ ខណៈពេលដែលគាត់ទទួលលទ្ធផលសម្រកទំ្ងន់លឿនមែន តែរបបអាហារដោយញ៉ាំស៊ុត១២គ្រាប់ក្នុងមួយថ្ងៃក៏មានឥទ្ធិពលផ្សេងៗទៀតទៅឡើរាងកាយរបស់គាត់ដែរ។
សម្ពាធឈាមរបស់គាត់មានការផ្លាស់ប្តូរពី ១២៧/៨៧ ទៅ ១២០/៨៨ ហើយកម្រិតតេស្តូស្តេរ៉ូនរបស់គាត់ក៏បានចុះទាបបន្តិចដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំណែកឯខ្លាញ់ដែលលើសស្រាប់របស់គាត់នោះក៏កាន់តែលើសថែមទៀត ពី ២៥៣ ទៅ ២៧៦mg/dL ខណៈពេលដែលខ្លាញ់ល្អកើនឡើងពី ៣៨ ទៅ ៥២mg/dL ។ ប៉ុន្តែកូឡេស្តេរ៉ុលអាក្រក់ក៏ឡើងខ្ពស់ដែរ៕