បើសិនជាអ្នកមិនបានប្រាប់មនុស្សជុំវិញខ្លួនថា អ្នកកំពុងតែមានបញ្ហា ឬបារម្ភអ្វីទេ នោះអ្នកប្រហែលជាលើកម្រាមដៃណាមួយមកខាំលេងជាមិនខាន។ យោងទៅតាមសារព័ត៌មាន American Journal of Orthodontics and Dentofacial Orthopedics (AJODO) បានឲ្យដឹងថា ការខាំក្រចកដៃ អាចជាសញ្ញាមួយនៃអតុល្យភាពផ្លូវចិត្តហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលវាអាចជារឿងមួយកើតឡើងញឹកញាប់ តែអ្នកជំនាញជាច្រើននិយាយថា វាជារឿងមួយដែលបញ្ជាក់ថា អ្នកកំពុងតែបារម្ភ ឬភ័យខ្លាច ហើយរឿងនេះអាចជាអាការៈដែលបញ្ជាក់អំពីភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានទម្លាប់បែបនេះជាប់រហូត វាអាចបង្កជាផលវិបាកដូចខាងក្រោមនេះ៖
ការបង្ករោគធ្ងន់ធ្ងរ
បើសិនជាអ្នកខាំក្រចកដៃធំពេក នោះវានឹងធ្វើឲ្យរបើកក្រចកលើសាច់ខាងក្រោម ដែលជាហេតុនាំឲ្យបាក់តេរី ឬមេរោគចេញពីក្នុងមាត់បង្ករោគនៅលើក្រចកនោះបាន។ ការបង្ករោគមួយដែលកើតឡើងជាញឹកញាប់លើក្រចកដៃហៅថា Paronychia ដែលអាចបង្កជាការហើម ក្រហម ឈឺចាប់ និងមានដុំករខ្ទុះខាងក្នុងបាន។ ជំងឺនេះអាចកើតឡើងច្រើនសប្តាហ៍ឯណោះ។
ការរលាក
សមាសធាតុដែលមានក្នុងទឹកមាត់អាចរំលាយជាតិខ្លាញ់ និងម៉ូលេគុលអាហារផ្សេងៗទៀតបាន។ ខណៈពេលដែលរឿងនេះជួយដល់ការរំលាយអាហារ តែវាក៏អាចបំផ្លាញ និងបង្កជាការរលាកដល់ស្បែកនៅចុងម្រាមដៃដែរបើសិនជាអ្នកចេះតែដាក់ដៃចូលមាត់រហូត។ ការលិតបបូរមាត់ក៏អាចធ្វើឲ្យវាងាយនឹងប្រេះដែរ ដោយសារតែវត្តមានរបស់ទឹកមាត់តែម្តង។
ជំងឺ
ខណៈពេលដែលការប៉ះពាល់បាក់តេរីក្នុងមាត់លើម្រាមដៃគឺជារឿងមិនល្អ តែការដែលដាក់មេរោគនេះនៅលើម្រាមដៃជាប់យូរពេក វានឹងធ្វើឲ្យអ្វីៗកាន់តេធ្ងន់ធ្ងរបាន ជាពិសេសក្រចកដៃដែលដាច់ដោយច្រើនដោយសារតែទម្លាប់ខាំក្រចកលេង។
ក្រចកកើតត្រចៀកក្រាញ់
ក្រចដៃផ្ទុកទៅដោយស្រទាប់ដុះថ្មីៗឈ្មោះថា Matrix ដែលវាមានលក្ខណៈដូចជាឬសចេញពីកោសិកាក្រចកអ៊ីចឹងដែរ។ ការខាំក្រចកអាចបង្កជាការខូចខាតដល់ស្រទាប់ Matrix នេះដែលអាចនាំឲ្យដុះត្រចៀកក្រាញ់ជាលក្ខណៈរ៉ាំរ៉ៃ ឬក្រចុះលូតលាស់ខុសទ្រង់ទ្រាយ។
កើតឬសនៅមុខ
ការដែលយកក្រចដៃទៅកេះនឹងឬសសាច់ ហើយសមាសធាតុឆ្លងរវាងក៏អាចជាប់នៅខាងក្រោមក្រចកដែរ។ ការដែលយកដៃដែលកេះឬសនេះមកប៉ះមាត់ ឬមុខ នោះវាអាចនឹងបង្កជាជំងឺឬសនៅមុខ ឬមាត់បាន។
កើតជំងឺប៉េសនៅប្រអប់ដៃ
មែនហើយជំងឺនេះអាចហៅម្យ៉ាងទៀតថា Herpetic Whitlow។ បើសិនជាអ្នកមានជំងឺប៉េសនៅក្នុងមាត់ (មនុស្សធំអាចកើត ៤០ភាគរយ) អ្នកអាចម្លងវាទៅម្រាមដៃបាន។ រឿងនេះអាចបណ្តាលឲ្យក្តៅខ្លួន ប៉ុន្តែជាធម្មតា អាការៈដំបូងគឺឈឺចាប់បែបក្រហាយៗ និងឈឺឈៀបៗនៅចុងម្រាមដៃដែលមានការបង្ករោគតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រយៈពេលមួយ ឬពីរសប្តាហ៍ក្រោយ វាអាចនឹងមានដុំមានទឹក ឬឈាមនៅខាងក្នុង៕