ភាគច្រើននៃពួកយើងដោះស្រាយបញ្ហាសក់ឡើងប្រេងខ្លាំងដោយការប្រើប្រាស់សាប៊ូពិសេសណាមួយ ចងសក់ឡើង ឬព្យាយាមកក់សក់ញឹកញាប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែក៏មានគន្លឹះងាយៗមួយចំនួនទៀតដែលអាចជួយអ្នកទប់ទល់នឹងបញ្ហាសក់ឡើងប្រេង និងអង្កែដោយមិនចាំបាច់ចំណាយកម្លាំងអស់ច្រើន។ ឧទាហរណ៍ការជ្រើសរើសប្រភេទនៃអាហារត្រឹមត្រូវដើម្បីទទួលទានអាហារក៏អាចជួយកាត់បន្ថយការផលិតជាតិប្រេងបានផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលជួយដោះស្រាយបញ្ហាអង្គែ ៖

១. គ្រាប់ផ្កាឈូករ័ត្ន

ជាប្រភពនៃសារធាតុ phenomenal ព្រមទាំងវីតាមីន B6 និងស័ង្កសីដែលសុទ្ធតែមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាអង្គែ។ ការទទួលទានគ្រាប់ផ្កាឈូករ័ត្នក៏ល្អសម្រាប់សុខភាពស្បែកក្បាលផងដែរដោយវាមានផ្ទុកអាស៊ីតខ្លាញ់សុខភាពល្អ។

២. ចេក

ក្រៅពីជួយបញ្ចុះសម្ពាធឈាមនិងទប់ស្កាត់អាការៈទល់លាមកហើយនោះ ការរួមបញ្ចូលចេកក្នុងរបបអាហារក៏អាចដោះស្រាយកម្ចាត់បញ្ហាអង្គែបានផងដែរ។ អ្នកក៏អាចកិនចេកទុំឱ្យម៉ដ្ឋរួចលាបម៉ាស្សាវាលើស្បែកក្បាលនិងលាងសម្អាតចេញនៅរយៈពេលប៉ុន្មាននាទីក្រោយ។

៣. តែខ្ញី

ការទទួលទានតែខ្ញីជាប្រចាំ គឺមិនត្រឹមតែសម្រួលការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដោះស្រាយបញ្ហាអង្គែបានយ៉ាងប្រសើរផងដែរ។

៤. ខ្ទឹមស

ក៏មិនខុសពីខ្ញី ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងបញ្ហាអង្គែគួរឱ្យកត់សម្គាល់។ ក្រៅពីរួមបញ្ចូលក្នុងរបបអាហារ អ្នកក៏អាចលាបម៉ាស្សាខ្ទឹមសម៉ដ្ឋលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមកក់សម្អាតសក់ចេញដូចពេលធម្មតា។

៥. ដំឡូងផ្អែម

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta carotene ដែលរាងកាយត្រូវការដើម្បីផលិតវីតាមីន A។ អ្នកដែលខ្វះវីតាមីន A ក្នុងរាងកាយងាយនឹងជួបប្រទះបញ្ហារមាស់ស្បែកក្បាល ព្រមទាំងអង្គែ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង