វាគ្មានអ្វីដែលឪពុកម្តាយស៊ាំចិត្តជាងការលើសម្លេងកូនយំតាមខ្លួនទៀតនៅពេលអ្នកចេញឆ្ងាយពីគេទៅធ្វើការ ឬទៅណាឆ្ងាយបន្តិច ដែលរឿងនេះហៅថា Separation Anxiety។ រឿងនេះអាចនិយាយដល់ក្មេងម្នាក់ដែលគួរឲ្យខ្នាញ់ ហើយតែងតែត្រូវបានឪពុករបស់គេពរ ហើយដើរកាត់មុខផ្ទះខ្ញុំ។ ដោយសារតែភាពស្រឡាញ់ និងខ្នាញ់ ខ្ញុំក៏ទៅគ្រញិច និងសុំពរលេងដែរ ប៉ុន្តែក្មេងម្នាក់នោះតែងតែយំ និងអោបឪពុករបស់គេជាប់ជានិច្ច គ្រប់ពេលដែលខ្ញុំសុំខ្លួនពរគេ ដោយដឹងថាខ្ញុំនិងឪពុករបស់គេស្គាល់គ្នាយូរណាស់ហើយក៏ដោយ។ រឿងនេះមិនត្រឹមតែកើតឡើងលើខ្ញុំទេ ឲ្យតែនរណាផ្សេងក្រៅពីឪពុករបស់គេ គឺគ្មាននរណាអាចពរគេលេងបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះអាចនិយាយបានថា ក្មេងតូចៗបែបនេះមិនទាន់មានការឆ្លើយតបខាងផ្លូវចិត្ត និងរាងកាយគ្រប់គ្រាន់នៅឡើយចំពោះការជួបមនុស្សប្លែកមុខ។ 

ទោះបីយ៉ាងណាក៏ដោយ មានវិធីសាស្រ្តច្រើនណាស់ដែលអាចជួយកូនអ្នកចៀសផុតពីដំណាក់កាលខ្លាចពេលឪពុកម្តាយមិននៅបែបនេះបានដូចជា៖

ចៀសវាងការមិនគោរពសន្យា

វាអាចជារឿងមួយមួយដែលកូនអ្នកខ្លាចដែរ គ្រប់ពេលដែលអ្នកចេញទៅណាមកណា និយាយប្រាប់កូនថា “ប៉ា ឬម៉ាក់ នឹងមកវិញឲ្យលឿន ឬគ្រាន់តែទៅនោះមួយភ្លេតទេ” ប៉ុន្តែអ្នកមិនបានធ្វើដូចអ្វីដែលខ្លួននិយាយ។ បើសិនជាពួកគេរំពឹងថាអ្នកមកវិញលឿនមែន នោះមិនអីទេ ប៉ុន្តែអ្នកបែរជាចំណាយពេលយូរវិញ ដែលរឿងនេះអាចនឹងបង្កជាអារម្មណ៍ថប់អារម្មណ៍ដល់គេកាន់តែខ្លាំងថែមទៀត។ 

រក្សាភាពរំងាប់អារម្មណ៍

បើសិនជាកូនដែលធ្លាប់តែស្រួលៗនៅជាមួយយើង តែអ្នកបែរជាធ្វើឲ្យគេពិបាកចិត្ត ឬស្រែកខ្លាំងៗដាក់គេ គេពិតជាមានអារម្មណ៍មួយថប់អារម្មណ៍ខ្លាំង និងរត់មកអោបជើង ហើយសម្រកទឹកភ្នែកមិនខាន ដោយសារតែអ្នកធ្វើឲ្យគេខ្លាច។ ហើយការខ្លាចនេះក៏ជាសញ្ញាមួយខ្លាចការបាត់បត់វត្តមានរបស់អ្នកដែរ។ ដូច្នេះចូររក្សាអារម្មណ៍ឲ្យស្ងប់ជានិច្ចទោះបីជាអ្នកត្រូវខឹងយ៉ាងណាក៏ដោយ។ 

បន្ថយការទំនាក់ទំនងផ្លូវកាយរបស់អ្នកចំពោះគេ

ក្មេងខ្លះអាចនឹងមានអារម្មណ៍ល្អនៅពេលគេបានរបស់អ្វីមួយដែលប្រាប់គាត់ឲ្យដឹងថា វាជារឿងធ្វើឲ្យគេនឹកឃើញដល់អ្នក ដូចជាអាវដែលមានក្លិនដូចអ្នកនៅក្នុងបន្ទប់របស់គាត់តែម្តង។ កាលណាកូនអ្នកអាចធ្វើបែបនេះបាន មានន័យថាអ្នកនឹងអាចចេញពីគេបាន ប៉ុន្តែគេនៅតែមានអារម្មណ៍ថាអ្នកនៅក្បែរគេរហូតវិញ។ 

បន្តចេញពីកូន

ពិតណាស់ មនុស្សយើងភាគច្រើនមិនមានជម្រើសអំពីរឿងនេះទេ ប៉ុន្តែវាអាចជារឿងដែលយើងចង់ធ្វើដើម្បីបំបាត់ស្រ្តេស និងទុកកូនឲ្យនៅជាមួយអ្នកផ្សេងយូរបន្តិចតាមតែអាចធ្វើបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការធ្វើបែបនេះមិនមែនចង់ធ្វើបាបកូនទេ តែគឺជាការទុកឱកាសដល់គេដើម្បីសាងទំនុកចិត្តដល់ខ្លួនឯង និងមិនចាំបាច់មានឪពុកម្តាយនៅក្បែរក៏គេអាចនៅម្នាក់ឯងបានដែរ។ យ៉ាងណាមិញ អ្នកត្រូវតែនិយាយថា Goodbye ជាមួយនឹងស្នាមញញឹមសម្រាប់គេជានិច្ចផង៕