ការចាស់ទៅតាមអាយុ និងពន្លឺព្រះអាទិត្យអាចដាក់សម្ពាធកាន់តែខ្លាំងទៅលើស្បែកមនុស្សយើងបាន។ យ៉ាងណាមិញ ក៏មានមនុស្សកាន់តែច្រើន កំពុងតែប្រើប្រាស់អង់ទីអុកស៊ីដង់ដើម្បីជាទម្លាប់ថែរក្សាស្បែកពួកគេថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់គោលបំណងនោះគឺថា គេប្រើប្រាស់វាដើម្បីការពារស្បែកពីខាងក្នុងមកវិញ។ ថ្នាំវីតាមីន និងអង់ទីអុកស៊ីដង់មួយចំនួនប្រហែលជាជួយពង្រឹងដល់សុខភាព និងគុណភាពស្បែក។
- វីតាមីន A ត្រូវបានគេស្គាល់ម៉្យាងទៀតហៅថា Retinol ដែលជាគន្លឹះដ៏សំខាន់សម្រាប់ការលូតលាស់របស់កោសិកា និងច្រើនតែត្រូវបានគេប្រើប្រាស់ជាការព្យាបាលប្រឆាំងនឹងភាពចាស់ និងលាបលើស្បែក។
- CoEnzyme Q10 ឬហៅថា CoQ10 ដើរតួនាទីជាអង់ទីអុកស៊ីដង់ ដែលអាចការពារស្បែកពីការខូចខាតនានាបាន
- វីតាមីន C ឬហៅថា Ascorbic Acid គឺជាអង់ទីអុកស៊ីដង់ដែលអាចជួយជាលិកាឲ្យលូតលាស់ និងជួសជុលដោយខ្លួនឯងបាន
- វីតាមីន E ជួយរាងកាយក្នុងការសម្របសម្រួលកម្រិត Retinol ដែលសំខាន់សម្រាប់សុខភាពស្បែក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សេឡេញ៉ូម គឺជាជាតិរ៉ែមួយប្រភេទដែឡអាចជួយការពារស្បែកពីការខូចខាតរបស់ពន្លឺព្រះអាទិត្យ និងស្បែកជ្រីវជ្រួញបាន៕