ខណៈពេលដែលការរស់នៅដាច់ដោយឡែកពីគេ និងមិនចេញពីផ្ទះរយៈពេលយូរ ដូច្នេះការរួមភេទក៏អាចនឹងត្រូវការពន្យាពេលយូរតាមគ្នាដែរ ហើយវាមិនត្រឹមតែកើតឡើងតែទៅលើអ្នកមានជំងឺកូវីដ១៩តែប៉ុណ្ណោះទេ តែវាក៏កើតឡើងលើមនុស្សជាច្រើនផ្សេងទៀតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែមនុស្សជាច្រើនមានភាពភ័យខ្លាចនឹងជំងឺកូវីដ១៩ ដូច្នេះអារម្មណ៍នៃការចង់រួមភេទក៏មានការថយចុះខ្លាំងជាងមុនដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមិនបានរួមភេទ និងមិនមានភាពស្និទ្ធស្នាលជាមួយប្តីប្រពន្ធ អាចនាំឲ្យមានផលមិនល្អពីរយ៉ាងដូចជា ទី១ ការរួមភេទគឺជារឿងសប្បាយ ហើយអ្នកគួរតែរួមភេទឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ទី២យើងទាំងអស់គ្នានឹងមិនទទួលបានប្រយោជន៍ចំពោះរាងកាយ និងផ្លូវចិត្តជាច្រើននៃការរួមភេទជាប្រចាំ។ ម៉្យាងវិញទៀតបើសិនជាអ្នកខានរួមភេទរយៈពេលយូរហើយ អ្នកនឹងទទួលបានផលរំខានយ៉ាងគួរឲ្យភ្ញាក់ផ្អើលដូចខាងក្រោមនេះ៖
លែងចង់ទៀត
ពាក្យចាស់មួយឃ្លានិយាយថា កំបិតកាន់តែប្រើកាន់តែមុត តែបើកំបិតមុតហើយទុកចោល វានឹងច្រែសស៊ី។ តាមការសិក្សាមួយបានទាញសេចក្តីសន្និដ្ឋានថា បុរសអាយុខ្ទង់ ៥០, ៦០, និង ៧០ឆ្នាំដែលមិនមានភាពសកម្មខាងផ្លូវភេទទេ ទំនងជាងាយមានបញ្ហាលិង្គមិនឡើងរឹង។ ដូច្នេះយកល្អគួរតែកុំទុកឲ្យពេលវេលាមានប្រយោជន៍កន្លងចោលអី។ សំណាងដែរ មានដំណោះស្រាយស្រួលមួយត្រង់ថា៖ ទោះបីជាអ្នកមិនមានប្តីឬប្រពន្ធក៏ដោយ ការសម្រេចកាម ឬជួយខ្លួនឯងជាទៀងទាត់ក៏អាចមានប្រយោជន៍ដូចគ្នាដែរ។
បើសិនជាអ្នកមិនបានជួយខ្លួនឯងទេ ការប្រឈមនឹងមហារីកក្រពេញប្រូស្តាតនឹងកើនឡើង
បើសិនជាអ្នកមិនប្រើវិធីជួយខ្លួនឯងដើម្បីរំដោះខ្លួនពីភាពស្រើបស្រាលខាងផ្លូវភេទទេ នោះមិនមែនជាសកម្មភាពផ្តល់សុខភាពឡើយ។ តាមពិតទៅ ការសិក្សាជាច្រើនបានចង្អុលបង្ហាញថា ការបាញ់ទឹកកាមជាញឹកញាប់ (យ៉ាងហោចណាស់ ៤ទៅ ៧ដងក្នុងមួយសប្តាហ៍) អាចបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបាន។
សម្ពាធឈាមឡើងខ្ពស់
បើមិនបានរួមភេទទេ អ្នកប្រហែលជាសម្គាល់ដឹងថាសម្ពាធឈាមកំពុងតែឡើងខ្ពស់ហើយ។ អ្នកវិទ្យាសាស្រ្តនិយាយថា នេះមិនមែនជារឿងចៃដន្យឡើង។ តាមពិតទៅ អ្នកដែលរួមភេទជាទៀងទាត់អាចបញ្ចុះសម្ពាធឈាមល្អជាងអ្នកមិនរួមភេទ។ នេះក៏ទាក់ទងនឹងទំនាក់ទំនងរវាងការរួមភេទ និងស្រ្តេសដែរ។
អ្នកនឹងស្រ្តេសកាន់តែខ្លាំង
រាត្រីផ្សំដំណេកដ៏អស្ចារ្យមួយអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងយល់ថាពិភពលោកនេះប្រែទៅជាពណ៌ផ្កាឈូកបាន។ នេះដោយសារតែ ក្នុងពេលឈានដល់ចំណុចកំពូលនៃការរួមភេទ អ័រម៉ូន Endorphins នឹងត្រូវបញ្ចេញមកក្នុងឈាម ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ល្អបាន ដូច្នេះ បើសិនជាអ្នកចង់ប្រើប្រាស់វិធីរួមភេទដើម្បីបំបាត់ស្រ្តេស ចូរសាកល្បងអនុវត្តវាទៅ។
ប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ
ការឈានដល់ចំណុចកំពូលនៃការរួមភេទមានប្រយោជន៍យ៉ាងអស្ចារ្យដល់ប្រព័ន្ធភាពស៊ាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកជំងឺដែលបានរួមភេទម្តង ឬពីរដងក្នុងមួយសប្តាហ៍ឃើញថា ទឹកមាត់របស់ពួកគេមានកំហាប់ Immunoglobulin A ខ្ពស់បំផុតដែលអាចទប់ស្កាត់ជំងឺផ្តាសាយបានយ៉ាងល្អ៕