វីរុសកូរ៉ូណាថ្មីដែលបង្កជាជំងឺកូវីដ១៩នោះ បានកំពុងតែបង្កជាការភ័យខ្លាចដល់ប្រជាជនទូទាំងពិភពលោក។ វានៅតែជារឿងថ្មមីដែលថា អ្នកស្រាវជ្រាវបានដឹងច្បាស់អំពីរបៀបដែលជំងឺកូវីដ១៩មានការប៉ះពាល់ដល់ស្រ្តីមានផ្ទៃពោះ ឬទារកក្នុងផ្ទៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីមានផ្ទៃពោះអាចប្រឈមខ្ពស់ជាងគេ ប៉ុន្តែអ្នកជំនាញជឿថា វីរុសកូរ៉ូណាមិនចម្លងពីម្តាយទៅកូនតាមរយៈសុកកូនឡើយ។
ការមានផ្ទៃពោះ និងជំងឺកូវីដ១៩
វាគឺជារឿងធម្មតាទេដែលស្រ្តីមានផ្ទៃពោះបារម្ភច្រើនអំពីវីរុសកូរ៉ូណាថ្មី ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេមានការថយចុះ ហើយមានបម្រែបម្រួលរាងកាយច្រើនទៀត។ ស្រ្តីដែលមានជំងឺផ្តាសាយខណៈពេលមានផ្ទៃពោះមានការប្រឈមកាន់តែខ្ពស់នឹងជំងឺរលាកសួតជាងស្រ្តីដែលមិនមានផ្ទៃពោះទៅទៀត។ ជំងឺបង្កឡើងដោយវីរុសដូចផ្តាសាយនេះអាចប្រឈមខ្ពស់នឹងការរលូតកូន កូនកើតមកខូចអវៈយវៈ កើតមិនគ្រប់ទម្ងន់ និងមានផលវិបាកនានាច្រើនទៀត។ យោងទៅតាមសេចក្តីរាយការណ៍មួយពី Would Health Organization-China Joint Mission ដែលសិក្សាស្រាវជ្រាវទៅលើស្រ្តីមានផ្ទៃពោះដែលមានផ្ទុកវីរុសកូរ៉ូណាថ្មី ចំនួន ១៤៧នាក់បានឲ្យដឹងថា ៨ភាគរយនៃករណីទាំងអស់ត្រូវបានគេចាត់ទុកថាធ្ងន់ធ្ង និងមួយភាគរយអាចធ្វើឲ្យស្លាប់។ ស្រ្តីដែលមានជំងឺកូវីដ១៩ប្រហែលជាប្រឈមកាន់តែខ្ពស់នឹងផលវិបាកច្រើនក្នុងពេលមានផ្ទៃពោះ ជាពិសេសងាយនឹងរលូតកូន កូនកើតមិនគ្រប់ខែ និងកូនមិនលូតលាស់តែម្តង។ វាក៏អាចធ្វើឲ្យប្រឈមខ្លាំងនឹងការត្រៀមក្រឡាភ្លើង មានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះថែមទៀត។
តើវីរុសកូរ៉ូណាប៉ះពាល់ដល់ទារកក្នុងផ្ទៃដែរទេ?
តាមការស្រាវជ្រាវដំបូងដែលចុះផ្សាយក្នុងសារព័ត៌មាន The Lancet បានឲ្យដឹងថា ជំងឺកូវីដ១៩មិនឆ្លងពីម្តាយទៅកូនទេ។ ការសិក្សាមួយដែលបានតាមដានទៅលើស្រ្តី ៩នាក់ដែលសម្រាលកូនដោយវះកាត់បានរកឃើញថា ទារកទាំងអស់ដែលសម្រាលមកមិនមាននរណាម្នាក់ឃើញមានវីរុសកូរ៉ូណាវិជ្ជមានទេ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការស្រាវជ្រាវណាមួយបញ្ជាក់ថា តើវីរុសកូរ៉ូណាប៉ះពាល់ដល់ទារកក្នុងផ្ទៃនាពេលមានផ្ទៃពោះក្នុងត្រីមាសដំបូងនៅឡើយទេ។ CDC និយាយថា ស្រ្តីមានផ្ទៃពោះដែលក្តៅខ្លួនខ្លាំងក្នុងត្រីមាសដំបូងច្រើនតែជាប់ទាក់ទងនឹងកូនកើតមកខូចអវៈយវៈ។
គួរធ្វើដូចម្តេចទើបបង្ការការឆ្លងវីរុសកូរ៉ូណាថ្មីបាន?
បើសិនជាអ្នកមានផ្ទៃពោះ ឬជាម្តាយថ្មីថ្មោង ចូរចៀសវាងការធ្វើដំណើរតៅកន្លែងណាដែលមានការផ្ទុះជំងឺកូវីដ១៩សកម្ម និងមិនត្រូវមានទំនាក់ទំនងជាមួយនរណាទាំងអស់ដែលបានប៉ះពាល់នឹងជំងឺនេះ។ ចូរនៅក្នុងផ្ទះបើសិនជាអ្នកមិនស្រួលខ្លួន ចូរពាក់ម៉ាសរាល់ពេលក្អក ឬកណ្តាស ចូរប្រើក្រដាសជូតមាត់ហើយបោះចោលភ្លាមៗ និងចាក់វ៉ាក់សាំងបង្កជំងឺផ្តាសាយបើសិនជាមិនទាន់ចាក់ទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរប្រើម៉ាសក្រណាត់ធម្មតាបើសិនជាអ្នកមិនអាចចៀសផុតពីការនៅឆ្ងាយពីគ្នាបានទេ ឬត្រូវទៅទិញឥវ៉ាន់។ ចូរឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ និងទឹករយៈពេលយ៉ាងហោចណាស់ ២០វិនាទី។ ទឹកលាងដៃគួរតែមានជាតិអាលកុលយ៉ាងហោចណាស់ ៦០ភាគរយដែរ។ ការលាងសម្អាតដៃមុនពេលញ៉ាំអាហារ ឬប៉ះពាល់មុខពិតជារឿងសំខាន់ណាស់៕