ក្បាលសុដន់គឺជាសរីរាង្គផ្លូវភេទដែលស្រៀវជាងគេ ហើយវាអាចមានការឈឺចាប់ដោយសារតែហេតុផលជាច្រើនផងដែរ។ សម្លៀកបំពាក់តឹងៗ កន្ទួលរមាស់ និងការបង្ករោគ សុទ្ធតែអាចបង្កជាការរលាកដល់ស្បែកនៅតំបន់នេះបានទាំងអស់។ សម្រាប់ស្រ្តី ការឈឺនៅក្បាលសុដន់ច្រើនតែកើតមានជាញឹកញាប់ក្នុងពេលមករដូវ មានផ្ទៃពោះ និងបំបៅដោះកូន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រាល់ការឈឺចាប់ទាំងឡាយដែលកើតឡើងលើក្បាលសុដន់អាចធ្វើឲ្យអ្នកងើយឆ្ងល់ថាតើខ្លួនឯងមានជំងឺមហារីកសុដន់ឬអត់។ ប៉ុន្តែទោះបីជាវាជាជំងឺដែលកម្រនឹងកើតឡើងក៏ដោយ ក៏គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់មួយចំនួននៃការឈឺចាប់នៅក្បាលសុដន់ និងរបៀបព្យាបាល
សម្លៀកបំពាក់មិនត្រូវខ្លួន
អាវ ឬអាវទ្រនាប់ដែលធូរៗអាចបង្កជាការកកិតទៅលើក្បាលសុដន់ និងរលាកស្បែកបាន ជាពិសេសនៅពេលមានចលនាដដែលៗរយៈពេលយូរពេកជាពិសេសការរត់កីឡាតែម្តង។ ការកកិតច្រើនបែបនេះក៏អាចធ្វើឲ្យក្បាលសុដន់ហូរឈាមបានដែរ។ ដូច្នេះមុនពេលរត់កីឡា យកល្អគួរតែមានទ្រនាប់ទ្រាប់នៅក្បាលសុដន់ដែលទ្រនាប់នោះជក់ទឹកល្អផងដើម្បីអាចការពារការឈឺចាប់បាន។
ជំងឺស្បែក
ការឈឺចាប់ជាមួយនឹងកន្ទួលរមាស់ និងហើមជុំវិញក្បាលសុដន់អាចជាសញ្ញាមួយនៃការរលាកស្បែកដែរ។ ជំងឺស្បែកមួយចំនួនក៏អាចបណ្តាលឲ្យឈឺក្បាលសុដន់ដែរដូចជា តាអក ឬរលាកស្បែក Contact Dermatitis។ ករណីជំងឺតាអក អាចព្យាបាលបានដោយប្រើក្រែមលាប Steroid ខណៈពពេលដែលរលាកស្បែក Contact Dermatitis អាចប្រើថ្នាំលេបប្រឆាំងនឹងអាឡែហ្ស៊ី និងក្រែមផ្តល់សំណើម។
ការមករដូវ
ការឈឺចាប់នៅក្បាលសុដន់ និងសុដន់អាចជាសញ្ញាមួយដែលបញ្ជាក់ថាជិតមករដូវហើយ។ ការកើនឡើងរបស់អ័រម៉ូនអេស្រ្តូជែនអាចធ្វើឲ្យជាលិកាសុដន់ឡើងហើមបានដែរ។ ការឈឺចាប់នឹងបាត់ទៅវិញនៅពេលអ្នកមករដូវហើយ។
ការមានផ្ទៃពោះ
បម្រែបម្រួលអ័រម៉ូនក៏បណ្តាលឲ្យតឹងឈឺក្នុងសុដន់ក្នុងពេលមានផ្ទៃពោះដែរ។ ប៉ុន្តែអាការៈសំខាន់ដែលបញ្ជាក់ថាអ្នកមានផ្ទៃពោះមានដូចជា៖
- បាត់រដូវ
- ចង្អោ និងក្អួត
- មានអារម្មណ៍នឿតហត់
- នោមញឹកជាងធម្មតា
- សុដន់និងក្បាលសុដន់ក៏អាចហើមផងដែរ។
បំបៅដោះកូន
នៅពេលកូនបៅដោះ អ្នកប្រហែលជាមានអារម្មណ៍ឈឺចាប់រយៈពេលខ្លីក្នុងក្បាលសុដន់។ ការឈឺចាប់នេះនឹងបាត់ទៅវិញក្នុងរយៈពេលពីរបីនាទី។ បើសិនជាអ្នកមិនអាចបំបៅដោះកូនត្រឹមត្រូវទេ ការឈឺចាប់អាចនឹងកើតឡើងរយៈពបេលយូរ។ វាអាចជាការឈឺចាប់ដូចគេចាក់ ហើយក្បាលសុដន់អាចប្រេះ និងហូរឈាមទៀត។ ដូច្នេះអ្វីដែលអាចគួរតែព្យាយាមបំបៅដោះកូនឲ្យបានត្រឹមត្រូវឡើងវិញ។
មានការបង្ករោគ
ការឈឺចាប់ខ្លាំងក្នុងក្បាលសុដន់អាចជាសញ្ញាមួយនៃការបង្ករោគ។ ការរលាកក្បាលសុដន់គឺជាការបង្ករោគនៃបំពង់ទឹកដោះ។ វាកើតឡើងនៅពេលបាក់តេរីលូតលាស់ខាងក្នុងបំពង់ទឹកដោះដែលកំពុងតែស្ទះ។ វាគឺជារឿងដែលកើតឡើងជាញឹកញាប់ក្នុងពេលបំបៅដោះតែម្តង តែស្រ្តីក៏អាចកើតមានបញ្ហានេះក្នុងពេលវេលាណាផ្សេងៗទៀតផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីដែលមានបញ្ហានេះមែន អ្នកត្រូវតែប្រើថ្នាំផ្សះដើម្បីព្យាបាលទើបបាន៕