ជាញឹកញាប់ចំពោះស្ត្រីការបែកញើសនៅពេលយប់ គឺជារឿងធម្មតាបំផុតមួយកំឡុងពេលអស់រដូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាបែកញើសបង្កបញ្ហាគួរឱ្យរំខានក្នុងកំឡុងពេលគេងយប់ដែលភាគច្រើនបណ្ដាលឱ្យគេងមិនបានស្កប់ស្កល់ពី ៧ ទៅ ៩ ម៉ោង។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអាចដោះស្រាយបញ្ហាបែកញើសពេលយប់បានយ៉ាងប្រសើរ ៖

១. សណ្ដែកសៀង

សមាសធាតុមួយចំនួនក្នុងសណ្ដែកសៀងមានសមត្ថភាពគ្រប់គ្រងអ័រម៉ូន estrogen។ ហើយនេះជាមូលហេតុដែលការរួមបញ្ចូលសណ្ដែកសៀងក្នុងរបបអាហារជួយរក្សាតុល្យភាពនៃអ័រម៉ូនទប់ស្កាត់បញ្ហាក្ដៅភាយៗនិងបែកញើសយប់។

២. ផ្លែទទឹម

ផ្លែឈើនេះមានផ្ទុកសារធាតុ ellagitannins និង phytoestrogens ដែលជួយគ្រប់គ្រងអ័រម៉ូនក្នុងរាងកាយទប់ស្កាត់បញ្ហាបែកញើសយប់។

៣. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អដែលមានសមត្ថភាពបំបាត់ ព្រមទាំងទប់ស្កាត់បញ្ហាក្ដៅភាយៗនិងបែកញើសពេលយប់។ ដូច្នេះគួរព្យាយាមទទួលទានឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៤. ផ្លែឈើនិងបន្លែ

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដោះស្រាយបញ្ហាក្ដៅភាយៗនិងបែកញើសពេលយប់គួរឱ្យកត់សម្គាល់។ គ្រាន់តែប្រាកដថាអ្នកជ្រើសរើសបន្លែផ្លែឈើស្រស់ៗ៕