ជំងឺខ្លាញ់រុំបេះដូងគឺជាជំងឺមួយប្រភេទដែលកោសិកាក្នុងថ្លើមពោរពេញទៅដោយជាតិខ្លាញ់ខុសធម្មតាខ្លាំង។ ថ្វីបើការញ៉ាំគ្រឿងស្រវឹងគឺជាមូលហេតុចំបងបំផុតនៃជំងឺខ្លាញ់រុំថ្លើមក៏ដោយ តែក៏មានទម្រងជំងឺខ្លាញ់រុំថ្លើមផ្សេងមួយទៀតដែលមិនមែនបង្កឡើងដោយគ្រឿងស្រវឹងដែរ។ ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនបង្កឡើងដោយគ្រឿងស្រវឹង មិនសូវកើតមានឡើយ។ 

ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនជាគ្រឿងស្រវឹងបណ្តាលមកពីការរំលាយអាហារខុសធម្មតាមួយប្រភេទដែលកើតឡើងក្នុងថ្លើម។ ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងការរំលាយជាតិខ្លាញ់។ ថ្លើមជាអ្នកបង្កើត និងដឹកនាំខ្លាញ់ទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។ វាក៏ជាអ្នកបញ្ចេញខ្លាញ់ពីក្នុងឈាម ដែលត្រូវបានបញ្ចេញពីជាលិកាផ្សេងៗទៀតនៃរាងកាយដែរ ឬបឺតស្រូបចេញពីអាហារដែលយើងញ៉ាំ។ ករណីជំងឺខ្លាញ់រុំថ្លើមដែលមិនមែនជាគ្រឿងស្រវឹង ការរំលាយជាតិខ្លាញ់ដោយកោសិកាថ្លើមត្រូវបានរំខាន។ ដូច្នេះការកើនឡើងចំនួនជាតិខ្លាញ់ដែលត្រូវបានបញ្ចេញពីក្នុងឈាម ឬចេញពីកោសិកាថ្លើម ទើបធ្វើឲ្យកកកុញក្នុងកោសិកាថ្លើមតែម្តង។ កាលណាចំនួនជាតិខ្លាញ់ដែលត្រូវបានបញ្ចេញពីឈាម ឬកោសិកាថ្លើមកើនឡើង នោះវានឹងធ្វើឲ្យកកកុញក្នុងថ្លើមតែម្តងបាន។ 

ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនជាគ្រឿងស្រវឹងគឺជារឿងសំខាន់ណាស់។ វាគឺជាជំងឺដែលកើតមានញឹកញាប់ ហើយក៏កំពុងតែកើនឡើងច្រើនដែរ។ វាគឺជាមូលហេតុនៃជំងឺថ្លើមដ៏ធ្ងន់ធ្ងរមួយ ដែលអាចទៅជាក្រិនថ្លើម និងផលវិបាកក្រិនថ្លើមបាន។ ជំងឺខ្លាញ់រុំថ្លើមមិនមែនជាគ្រឿងស្រវឹងមានជាប់ទាក់ទងនឹងជំងឺផ្សេងៗទៀតដែរ ដូចជា ជំងឺបេះដូងសរសៃឈាម ដែលនាំឲ្យកើតជាជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ ជំងឺខ្លាញ់រុំថ្លើមប្រហែលជាមិនមែនជាមូលហេតុនៃជំងឺទាំងនេះទេ ប៉ុន្តែវាអាចជាហេតុផលធ្វើឲ្យកើតជំងឺនេះដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង