ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលអ្នកមិនគួរធ្វើពេលដែលមើលថែទាំកូនដែលមានអាយុក្រោម៣ខែ ព្រោះអាចធ្វើឲ្យកូនមានគ្រោះថ្នាក់ណាស់។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- រឿងទី១ អ្នកមិនគួរពរកូនបញ្ឈរទេ ព្រោះក្នុងពេល៣ខែដំបូងដែលកូនកើតចេញមក ឆ្អឹងកនៅមិនទាន់រឹងឡើយ ដោយមិនអាចទប់នឹងលំនឹងនៃការពរបញ្ឈរបានឡើយ។
- រឿងទី២ អ្នកមិនគួរថើបកូនច្រើននោះទេ ព្រោះស្បែកកូននៅមិនទាន់លូតលាស់បានល្អឡើយ ដោយមិនអាចទប់ទល់នឹងមេរោគបានល្អឡើយ។ ដូចនេះ អ្នកមិនគួរថើបកូនទេក្រោយពេលដែលកូនមិនទាន់គ្រប់៣ខែ។
- រឿងទី៣ អ្នកមិនគួរយោលកូនចុះឡើងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន ដោយអាចធ្វើឲ្យខួរក្បាលរបស់កូនមិនប្រក្រតីនោះទេ។
- រឿងទី៤ អ្នកមិនគួរខ្លាចកូនរងារ ហើយស្លៀកពាក់ច្រើនជាន់ឲ្យកូនឡើយ ព្រោះអាចធ្វើឲ្យកូនបែកញើសខ្លាំង ដោយអាចធ្វើឲ្យកូនមិនស្រួលក្នុងខ្លួនឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីរឿង៤នេះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនយ៉ាងងាយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)