ការជ្រុះសក់រហូតដល់ត្រពែកក្បាល ក៏អាចកើតឡើងលើមនុស្សស្រីដែរ ថ្វីបើបញ្ហាច្រើនតែឃើញលើបុរសក៏ដោយ។ តើអ្នកចង់ដឹងបន្ថែមទៀតទេ? ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីការជ្រុះសក់៖
- ការអនុវត្តន៍ថែរក្សាសក់ច្រើនអាចធ្វើឲ្យការជ្រុះសក់កាន់តែធ្ងន់ធ្ងរ។ ចូរចៀសវាងសកម្មភាពទាំងឡាយណាដែលអាចធ្វើឲ្យខូចសក់បានដូចជា ផ្លំសក់ដោយប្រើកម្តៅក្តៅ
- កត្តាបណ្តោះអាសន្នដូចជា សម្រាលកូន ស្រ្តេស និងជំងឺ អាចធ្វើឲ្យជ្រុះសក់បាន ប៉ុន្តែការជ្រុះសក់បែបនេះនឹងបាត់ទៅវិញដោយខ្លួនឯងទេ
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើប្រាស់ថ្នាំ និងរឿងទាំងឡាយណាដែលអាចនាំឲ្យជ្រុះសក់។ មិនត្រូវឈប់ប្រើថ្នាំណាមួយដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជាមុនឡើយ៕