ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលអ្នកម្តាយគួរតែត្រៀមឲ្យបានគ្រប់ ព្រោះកូនត្រូវការប្រើក្នុងថ្ងៃទី១ដែលកូនកើតចេញមក។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- របស់ទី១ គឺខោអាវ និងកន្សែងរុំខ្លួនរបស់កូនតែម្តង ព្រោះកូនចេញពីពោះរបស់អ្នកម្តាយគឺត្រូវការភាពកក់ក្តៅ។ ដូចនេះ កូនត្រូវការសម្លៀកបំពាក់ និងកន្សែងសម្រាប់រុំខ្លួន ទើបអាចទទួលបានភាពកក់ក្តៅពេញលេញ។
- របស់ទី២ គឺខោទឹកនោមតែម្តង ព្រោះកូននៅមិនទាន់ចេះប្រាប់អ្នកថាគេចង់នោមឡើយ។ ដូចនេះ កូនត្រូវការខោទឹកនោមដើម្បីស្លៀកទើបគេនោមហើយមិនសើមពេញពូក។
- របស់ទី៣ គឺដបទឹកដោះគោ និងម្សៅទឹកដោះគោ។ នៅពេលដែលអ្នកម្តាយទើបតែសម្រាលកូនរួច ទឹកដោះអាចនឹងមានតិច ដោយកូនបៅមិនគ្រាន់ឡើយ។ ដូចនេះ អ្នកម្តាយត្រូវតែត្រៀមទុក ទើបអាចបំពេញតម្រូវការរបស់កូនបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)