អ្នកចេះទៅជួបគ្រូពេទ្យ ឬពេទ្យធ្មេញជាទៀងទាត់ដើម្បីថែរក្សាសុខភាព ដូច្នេះហេតុអ្វីបានជាអ្នកមិនទៅជួបពេទ្យភ្នែកដើម្បីថែរក្សាសុខភាពភ្នែកដែរទេ? ការទៅឲ្យពេទ្យពិនិត្យភ្នែកជាទៀងទាត់អាចជួយបង្ការ ឬរកមើលបញ្ហាធ្ងន់ធ្ងរ ណាមួយដែលអាចនាំឲ្យភ្នែកមើលមិនឃើញបាន។ ចូរទៅជួបពេទ្យភ្នែកភ្លាមបើសិនជាអ្នកមានបញ្ហាដូចខាងក្រោមនេះ៖

  • ពិបាកមើលឃើញអ្វីច្បាស់ ដូចជាមើលឃើញពីរៗ
  • ភ្នែកឡើងក្រហម ហូរទឹកភ្នែក ឬឈឺក្នុងភ្នែក
  • មានអ្វីអណ្តែតក្នុងភ្នែក ឬពីមុខកញ្ចក់ភ្នែក
  • មានជំងឺទឹកនោមផ្អែម
  • មើលឃើញរង្វង់ក្នុងគ្រាប់ភ្នែក
  • ចេះតែខ្លាចពន្លឺ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង