ការរលាកក្បាលលិង្គ ឬរលាកស្បែកគ្របក្បាលលិង្គដែលកើតឡើងលើបុរសមិនបានកាត់ស្បែកនេះចេញ។ អ្នកខ្លះយល់ថា ការរលាកក្បាលលិង្គគ្រាន់តែជាការរលាកក្បាលលិង្គធម្មតា ខណៈពេលដែលការរលាកស្បែកគ្របក្បាលលិង្គជាជំងឺរលាកផ្សេងមួយទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ តើការរលាកក្បាលលិង្គ ឬរលាកស្បែកគ្របក្បាលលិង្គនេះអាចឆ្លងដែរទេ?
ចម្លើយចំពោះសំណួរមួយនេះមានលក្ខណៈស្មុគស្មាញបន្តិចដោយសារតែ៖
- ការរលាកស្បែកគ្រប់ក្បាលលិង្គ ឬរលាកក្បាលលិង្គបង្កឡើងដោយបាក់តេរីលើស្បែកក្បាលលិង្គធម្មតា ឬបង្កឡើងដោយសារសារធាតុរលាកលើស្បែក ដែលជាទូទៅមិនមានការឆ្លងអ្វីឡើយ។
- ការរលាកស្បែកគ្របក្បាលិង្គ ឬរលាកក្បាលលិង្គបង្កឡើងដោយមេរោគផ្សិត បាក់តេរី ឬវីរុសពិសេសណាមួយ (ជំងឺកាមរោគ ដូចជាប្រមេះទឹកបាយ) ដែលត្រូវបានចម្លងចេញពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយផ្ទាល់។
- ថ្វីបើការរលាកនេះច្រើនតែមិនចម្លងទៅមនុស្សប្រុសផ្សេងទៀត តែមេរោគបង្កការរលាកនេះអាចចម្លងពីគេបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចាប់តាំងពីបាក់តេរី មេរោគផ្សិត ឬវីរុសមួយចំនួនដែលបង្កជាការរលាកស្បែកគ្របក្បាលលិង្គអាចឆ្លងបាន តែការរលាកក្បាលលិង្គត្រូវបានចាត់ទូកថាឆ្លងក្នុងស្ថានភាពពិសេសប៉ុណ្ណោះដូចជា ជំងឺកាមរោគជាដើម៕