វីតាមីន C អាចផ្តល់ជាប្រយោជន៍ច្រើនដល់អ្នកជំងឺរលាកសន្លាក់ហ្គោដបាន ដោយសារតែវាអាចជួយបន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមបាន។ យោងទៅតាម CDC បានឲ្យដឹងថា ជំងឺរលាកសន្លាក់ហ្គោដបង្កឡើងដោយការលើសកម្រិតអាស៊ីតក្នុងឈាមខ្លាំងពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយ គ្រប់យ៉ាងដែលអាចបន្ថយចំនួនអាស៊ីតអ៊ុយរិកក្នុងរាងកាយបាន គួរតែមានផលវិជ្ជមានសម្រាប់ជំងឺនេះហើយ។ ដូច្នេះតើវីតាមីន C អាចបន្ថយកម្រិតអាស៊ីតអ៊ុយរិកបានដែរទេ?
ថ្វីបើរឿងនេះត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតក៏ដោយ តែការសិក្សាមួយចំនួនបានបញ្ជាក់ថា វីតាមីន C ប្រហែលជាអាចជួយបន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមបាន ដែលរឿងនេះអាចជួយការពារការធ្វើទុក្ខរបស់ជំងឺនេះថែមទៀត។
ការសិក្សាមួយដែលធ្វើទៅលើមនុស្សបុរសចំនួន ៤៧០០០នាក់ រយៈពេល ២០ឆ្នាំបានរកឃើញថា អ្នកដែលញ៉ាំថ្នាំបំប៉នវីតាមីន C អាចបន្ថយការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដបាន ៤៤ភាគរយ។
ការសិក្សាមួយទៀតដែលធ្វើទៅលើបុរសប្រមាណ ១៤០០នាក់ បានបញ្ជាក់ថា មានការថយចុះចំនួនអាស៊ីតអ៊ុយរិកយ៉ាងគួរឲ្យកាត់សម្គាល់លើបុរសដែលបានញ៉ាំវីតាមីន C ច្រើន បើប្រៀបធៀបជាមួយអ្នកដែលញ៉ាំតិចបំផុត។
ការវិភាគមួយទៅលើការសិក្សាខុសៗគ្នាចំនួន ១៣បានរកឃើញថា អំឡុងពេល ៣០ថ្ងៃនៃការញ៉ាំថ្នាំបំប៉នវីតាមីន C ត្រូវបានចាត់ទុកថា មានការចុះទាបនៃកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមបើប្រៀបធៀបជាមួយនឹងអ្នកលេបថ្នាំ Placebo ធម្មតាដែលគ្មានឥទ្ធិពលព្យាបាលអ្វីទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យោងទៅតាម Mayo Clinic បានឲ្យដឹងថា ថ្វីបើថ្នាំបំប៉នវីតាមីន C អាចជួយបន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមក៏ដោយ ក៏មិនមានការសិក្សាណាមួយបញ្ជាក់ថា វីតាមីន C មានឥទ្ធិពលទៅលើភាពធ្ងន់ធ្ងរ ឬភាពញឹកញាប់នៃការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោងដែរ៕