តម្រងនោមដើរតួនាទីដ៏សំខាន់ក្នុងរាងកាយ។ សុខភាពរបស់សរីរាង្គមួយនេះសំខាន់ណាស់សម្រាប់ជីវិតរស់នៅ។ វាមិនគ្រាន់តែច្រោះជាតិពុលដែលកកកុញក្នុងខ្លួនទេ តែក៏ច្រោះឈាម និងបន្សាបអាស៊ីតផងដែរ។ មួយវិញទៀត តម្រងនោមក៏ដើរតួនាទីដ៏សំខាន់មួយក្នុងការបឺតស្រូបជាតិរ៉ែឡើងវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រាល់ជំងឺនានា ឬការខូចខាតតម្រងនោមនឹងមានឥទ្ធិពលទៅលើមខុងាររាងកាយផ្សេងៗទៀត។ មានកត្តាច្រើនណាស់ដែលអាចបណ្តាលឲ្យតម្រងនោមខូច។ បញ្ហាសុខភាពជាច្រើនដូចជា ជាតិស្ករក្នុងឈាមមិនបានគ្រប់គ្រងល្អ និងការលើសសម្ពាធឈាមគឺជាមូលហេតុចំបងបំផុតនៃការខូចតម្រងនោម។ របៀបរស់នៅក៏ដើរតួនាទីធំចំពោះរឿងនេះដែរ។ ដូច្នេះដើម្បីបង្កើនសុខភាពរបស់តម្រងនោម យកល្អគួរតែចៀសវាងទម្លាប់មិនល្អខាងក្រោមនេះ៖
ទប់ទឹកនោមទាំងពេលមិនចាំបាច់
ពេលខ្លះ បើសិនជាអ្នកកំពុងតែស្ថិតក្នុងស្ថានភាពដ៏សំខាន់មួយ អ្នកប្រហែលជាត្រូវទប់នោមបាន។ បើសិនជាអ្នកធ្វើបែបនេះតែម្តងម្កាល នោះវាពិតជាគ្មានអ្វីទាស់ខុសឡើយ។ ប៉ុន្តែបើសិនវាជាទម្លាប់ហើយនោះ គួរតែដល់ពេលផ្លាស់ប្តូរហើយ។ នៅពេលអ្នកទប់ទឹកនោមយូរពេក និងញឹកញាប់ទៀតនោះ វាអាចនាំឲ្យកើតគ្រួសក្នុងតម្រងនោម ដាក់សម្ពាធកាន់តែខ្លាំងលើប្លោកនោម និងយូរៗទៅអាចបណ្តាលឲ្យខ្សោយតម្រងនោមបាន។
ញ៉ាំប្រៃច្រើនពេក
នេះគឺជាមូលហេតុចំបងមួយនៃការខូចតម្រងនោមហើយ។ ការញ៉ាំប្រៃច្រើនពេកអាចបណ្តាលឲ្យលើសសម្ពាធឈាម និងបង្កផលវិបាកដល់តម្រងនោមផង។ ដូច្នេះចូរព្យាយាមកាត់បន្ថយការញ៉ាំប្រៃ និងចៀសវាងការថែមប្រៃក្នុងម្ហូប។ បើសិនជាអ្នកធ្វើបែបនេះបាន នោះវានឹងជំរុញដល់សុខភាពតម្រងនោមកាន់តែល្អ។
គេងមិនគ្រប់គ្រាន់
មនុស្សយើងត្រូវការគេងពី ៧ ទៅ៨ម៉ោងជារៀងរាល់យប់។ កាលណាគេងតិចជាងនេះ អាចបង្កជាផលអវិជ្ជមានដល់សុខភាពទូទៅបាន។ រាងកាយមនុស្សយើងនឹងជួសជុលអ្វីដែលខូចខាតដោយខ្លួនឯងនៅពេលគេងលក់។ តម្រងនោមធ្វើការខ្លាំងនៅពេលថ្ងៃ ដើម្បីឲ្យអ្នកមានសុខភាពល្អ។ នៅពេលគេង វានឹងទុកពេលឲ្យតម្រងនោមជួសជុលអ្វីដែលខូចខាតវិញ។ ដូច្នេះអ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់។
ញ៉ាំសាច់ក្រហម
សាច់ក្រហមគឺជាសាច់មិនល្អ ដោយសារតែវានឹងបង្កើនការរំលាយនៅលើតម្រងនោម។ វាក៏គួរតែធ្វើការខ្លាំងជាងធម្មតាដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វានឹងបង្កើនសម្ពាធឈាម ដែលនាំឲ្យមានផលកាន់តែអាក្រក់ដល់តម្រងនោមថែមទៀត។ ផ្ទុយទៅវិញ ចូរព្យាយាមញ៉ំប្រូតេអ៊ីនដែលយកចេញពីបន្លែឲ្យបានច្រើនវិញ៕