ផលវិបាកនៃការធាត់ជ្រុលរបស់កុមារប្រហែលជាត្រូវបានចែកចេញជាបីប្រភេទដូចជា រាងកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផលវិបាកចំពោះរាងកាយមានច្រើនប្រភេទណាស់ដែលមានដូចជា៖
- ប្រឈមកាន់តែខ្លាំងនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែការបញ្ចេញអាំងស៊ុយលីនច្រើនពេក និងភាពស៊ាំរបស់សរីរាង្គចំពោះអាំងស៊ុយលីនតែម្តង
- រដូវមកមិនទៀងទាត់ និងមិនអាចមានកូនបាន
- គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដោយសារតែការលើសកូឡេស្តេរ៉ុលក្នុងឈាម លើសជាតិខ្លាញ់ក្នុងឈាម និងលើសសម្ពាធឈាម
- បញ្ហានៅសួត ដែលទាក់ទងនឹងជំងឺហឺត និងជំងឺស្ទះផ្លូវដង្ហើមពេលគេង
- បញ្ហាដៃជើង ជាពិសេសអាចមានពិការភាពនៅជើងក៏មានដែរ
- បញ្ហានៃការរំលាយអាហារ (ជំងឺខ្លាញ់រុំថ្លើមដែលមិនទាក់ទងនឹងគ្រឿងស្រវឹង គ្រួសក្នុងតម្រងនោម និងការច្រាលអាស៊ីតក្រពះ
ដូចគ្នានេះដែរ ក្រៅពីផលរំខានលើរាងកាយ ការធាត់ជ្រុលលើកុមារអាចបង្កជាផលវិបាកដល់ផ្លូវចិត្តដែរដូចជា៖
- ខ្សោយខាងការស្រឡាញ់ខ្លួនឯង ដែលរឿងនេះតែងតែត្រូវបានគេសើចចម្អកនៅសាលារៀន ព្រមទាំងមានភាពរើសអើងច្រើនពេលចូលធ្វើការជាដើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កើតជំងឺបាក់ទឹកចិត្ត ដែលនាំឲ្យមានការញ៉ាំអាហារកាន់តែច្រើន ឬឆេវឆាវជាដើម៕