ការរលាករ៉ាំរ៉ៃក្នុងរាងកាយផ្សារភ្ជាប់នឹងជំងឺគួរឱ្យព្រួយបារម្ភជាច្រើនរួមបញ្ចូលទាំងជំងឺបេះដូង ជំងឺហឺត ជំងឺរលាកពោះវៀន ជំងឺមហារីក និងជំងឺទឹកនោមផ្អែមដែលតម្រូវឱ្យមានការផ្លាស់ប្ដូររបបអាហារនិងរបៀបរបបរស់នៅដើម្បីចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការកត្តាអ្វីខ្លះដែលបង្កបញ្ហានេះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់នៃបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយ ៖

១. ស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ពេក

ភាពស្ត្រេសធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន cortisol ដែលជួយក្នុងការគ្រប់គ្រងការរលាក។ ប៉ុន្តែប្រសិនបើស្ត្រេសពេកកម្រិតនៃអ័រម៉ូន cortisol ក៏កើនឡើងខ្ពស់ដែលយូរទៅបង្កជាបញ្ហារាងកាយមិនសូវឆ្លើយតប ឬប្រតិកម្មនឹងវាទីវិញ។ ជាលទ្ធផលការរលាកក្នុងរាងកាយក៏នឹងកើតឡើងដោយអ័រម៉ូន cortisol ប្រែជាគ្មានប្រសិទ្ធភាពអ្វីទៀត។

២. ការទទួលទានអាហារដែលអាចបង្កការរលាកក្នុងរាងកាយ

អាហារមួយចំនួនដែលអ្នកទទួលទានអាចបង្កបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយគួរឱ្យព្រួយបារម្ភ។ អាហារទាំងនោះភាគច្រើន គឺអាហារសម្បូរខ្លាញ់ឆ្អែត អាហារកែឆ្នៃ និងអាហារមានផ្ទុកជាតិស្ករខ្ពស់។

៣. ឥទ្ធិពលនៃថ្នាំមួយចំនួន

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាថ្នាំមួយចំនួនអាចបង្កបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយ។ សូម្បីថ្នាំប្រឆាំងការរលាកក៏អាចបង្កជាបញ្ហារលាកថ្លើមដែរប្រសិនបើទទួលទានច្រើននិងក្នុងរយៈពេលយូរ។

៤. ការជក់បារី

ទម្លាប់នៃការជក់បារីមិនត្រឹមតែអាចបង្កើនហានិភ័យនៃជំងឺមហារីកសួតនិងជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្វីមួយដែលបង្កការរលាករ៉ាំរ៉ៃក្នុងរាងកាយផងដែរ៕