បាក់តេរីមួយប្រភេទឈ្មោះថា H.Pylori ជាមូលហេតុចំបងបំផុតដែលនាំឲ្យមានជំងឺដំបៅ និងរលាកក្រពះលើមនុស្សមួយចំនួន។ ការបង្ករោគដោយបាក់តេរី H.Pylori ចាប់ផ្តើមជាមួយនឹងមនុស្សម្នាក់ឆ្លងបាក់តេរីនេះពីមនុស្សម្នាក់ទៀតដែលមានមេរោគនេះ (តាមមាត់និងមាត់ ឬមាត់និងលាមក)។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើភាគច្រើនអ្នកដែលមានបាក់តេរីទាំងនេះក្នុងក្រពះពោះវៀនមិនមានច្រើនក៏ដោយ ក៏មនុស្សភាគច្រើនកើតអាការៈរលាកក្រពះដោយសារតែរាងកាយមានការឆ្លើយតបនឹងបាក់តេរីដោយខ្លួនឯង និងបញ្ចេញសារធាតុមួយទាក់ទងនឹង Cytotoxin ឬហៅថា Vac-A ដែលជាសារធាតុគីមីមួយប្រភេទដែលបាក់តេរីនេះផលិតបាន។
អ្នកស្រាវជ្រាវជាច្រើនក៏បានណែនាំថា អាស៊ីតក្រពះមាននាទីទៅភ្ញោចដល់បាក់តេរីនេះលូតលាស់ និងផលិតជា Cytotoxin និងបង្កើនការឈ្លៀនពានទៅក្នុងស្រទាប់របស់ក្រះ តាមរយៈបាក់តេរីធ្វើឲ្យមានការរលាក និងបង្កើតជាដំបៅ Peptic ឬហៅថា ជំងឺដំបៅក្រពះពោះវៀន។ អ្នកស្រាវជ្រាវផ្សេងៗទៀតបានបង្ហាញថា បាក់តេរីនេះ និងផលិតផលរបស់វាអាចធ្វើឲ្យមានការកែប្រែជាច្រើនក្នុងកោសិការភ្នាសក្រពះ ដែលអាចនាំឲ្យមានបញ្ហាមហារីកថែមទៀតទោះបីជាបែបនេះមិនត្រូវបានគេរកឃើញញឹកញាប់ក៏ដោយ។
ភាពញឹកញាប់នៃអ្នកមានការបង្ករោគដោយបាក់តេរី H.Pylori ប្រហែលជាជាប់ទាក់ទងនឹងពូជសាសន៍ដែរ។ ប្រហែលជា ៦០ភាគរយជាអំបូរពូជសាសន៍អេស្ពាញ និង៥៤ភាគរយជនជាតិអាមេរិកកាត់អាហ្វ្រិក ខណៈពេលដែលអាមេរិកស្បែកសមានប្រហែល ២០ ទៅ ២៩ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍វិញ ក្មេងៗច្រើនតែមានការបង្ករោគដោយបាក់តេរីបែបនេះជាញឹកញាប់៕