ក្នុងកម្រិតមធ្យមគ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជ៍ចំពោះរាងកាយ ប៉ុន្តែការទទួលទានច្រើនពេកអាចជះឥទ្ធិពលគួរឱ្យបារម្ភ។លអ្នកជួបប្រទះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើក្រៅពីបញ្ហាថ្លើមហើយនោះ គ្រឿងស្រវឹងអាចបង្កជំងឺអ្វីខ្លះទៀត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីជំងឺដែលអាចកើតឡើងដោយសរការទទួលទានគ្រឿងស្រវឹងច្រើន ៖

១. ជំងឺថ្លើម

នេះក៏ព្រោះតែថ្លើមទទួលខុសត្រូវរំលាយរាល់ជាតិអាល់កុល ឬគ្រឿងស្រវឹងដែលអ្នកទទួលទានចូល។ ហើយទម្លាប់នៃការទទួលទានគ្រឿងស្រវឹងច្រើនហួសបង្កើនហានិភ័យនៃបញ្ហាថ្លើមគួរឱ្យបារម្ភ។

២. ជំងឺមហារីក

មានជំងឺមហារីកច្រើនប្រភេទណាស់ដែលកើតឡើងដោយផ្សារភ្ជាប់នឹងការទទួលទានគ្រឿងស្រវឹងច្រើនហួស។ ហានិភ័យខ្ពស់បំផុត គឺជំងឺមហារីកបំពង់អាហារ មហារីកបំពង់ក មហារីកមាត់ មហារីកក្រពះ មហារីកថ្លើម មហារីកពោះវៀនធំ និងជំងឺមហារីកសុដន់។

៣. ជំងឺរលាកលំពែង

ជំងឺរលាកលំពែងក៏អាចបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតផងដែរ។

៤. ជំងឺពុកឆ្អឹង

ការទទួលទានគ្រឿងស្រវឹងក៏អាចបណ្ដាលឱ្យឆ្អឹងពុកនាពេលអនាគតដែរ។ អ្នកជំនាញជាច្រើនបានឱ្យដឹងថារាងកាយនៃមនុស្សវ័យក្មេងដែលទទួលទានគ្រឿងស្រវឹងលើសកម្រិតពិបាកនឹងរក្សាតុល្យភាពនៃវីតាមីន D ក៏ដូចជាកាល់ស្យូមបណ្ដាលឱ្យឆ្អឹងខ្សោយ។

៥. ជំងឺបេះដូង

នេះក៏ព្រោះតែការទទួលទានគ្រឿងស្រវឹងច្រើនជះឥទ្ធិពលលើសម្ពាធឈាមនិងសសៃឈាមដែលបង្កើនហានិភ័យនៃជំងឺបេះដូង។

៦. ប្រព័ន្ធភាពស៊ាំចុះខ្សោយ

ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពប្រព័ន្ធភាពស៊ាំដោយកោសិកាគ្រាប់ឈាមសថយចុះ។ នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយអ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគផ្សេងៗ។

សម្គាល់ ៖ ក្នុងកម្រិតមធ្យមមានន័យថាអ្នកមិនគួរទទួលទានគ្រឿងស្រវឹងច្រើនជាង ២ កែវក្នុងមួយថ្ងៃម្រាប់បុរសនិងលើសពី ១ កែវចំពោះនារីឡើយ៕